ចំណេះដឹងអាជីវកម្ម! គន្លឹះសំខាន់ៗក្នុងការគ្រប់គ្រងអាជីវកម្មដើម្បីឱ្យដំណើរប្រតិបត្តិការមានភាពរលូន

ដោយៈ សាវុធ

ភ្នំពេញៈ ដំណើរការអាជីវកម្មផ្ទាល់ខ្លួន ផ្ដល់ឱកាសឲ្យអ្នកសាកល្បងនូវបទពិសោ​ធន៍នានាយ៉ាងមានសេរីភាព។ អ្នកអាចប្រើឱកាសនេះ ដើម្បីដឹកនាំក្រុមហ៊ុនតាមរបៀបដែលអ្នកចង់បាន ហើយបង្វិលចង្កូតឧស្សាហកម្មតាមទិសដៅថ្មី ដែលអ្នកគិតថាល្អ។

ទោះជាយ៉ាងណាក៏ដោយ មុននឹងឈានដល់សេរីភាពនេះ គឺចាំបាច់តម្រូវឲម្ចាស់អាជីវកម្មបង្កើតវិន័យខ្ពស់។
សូម្បីតែគំនិតជំនួញដ៏អស្ចារ្យបំផុត ក៏អាចនឹងបរាជ័យដែរ បើស្ថាបនិកមិនបានបង្កើតផែនការអាជីវកម្ម បញ្ជីថវិកា ការតាមដានវឌ្ឍនភាព និងវាយតម្លៃជាទៀងទាត់។ នៅពេលអ្នកចំណាយពេលវេលា ដើម្បីរៀបចំផែនការ និងតារាងពេលវេលាច្បាស់លាស់ជាមុននោះអាជីវកម្មរបស់អ្នក នឹងស្ថិតក្នុងស្ថានភាពមួយ ដែលមានការរីកចម្រើនព្រមទាំងឈានទៅរកការពង្រីកងម៉ាកយីហោរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការចាប់ផ្តើម
នៅពេលអាជីវកម្មរបស់អ្នក ចាប់ផ្ដើមផ្លែផ្កាដំបូងចេញពីគំនិត រហូតឈានដល់ដំណើរការ នោះអ្វីដែលឧបករណ៍ ដែលសំខាន់ជាងគេបង្អស់គឺផែនការអាជីវកម្ម។ វាគឺជាឧបករណ៍ដ៏សំខាន់ សម្រាប់ស្ថាបនិកអាជីវកម្មថ្មីថ្មោង និងលើកដំបូង ហើយវាក៏ជាកាត​ព្វកិច្ច ដែលស្ថាបនិកត្រូវធ្វើតាំងពីដំបូងនិងបន្ដជានិរន្ដន៍។

ផែនការអាជីវកម្ម តម្រូវឱ្យអ្នកគិតអំពីឱកាសទីផ្សារ របៀបដែលអ្នកផ្តល់សេវាកម្មទៅកាន់អតិថិជន បញ្ហាប្រឈមឬដៃគូប្រកួតប្រជែង និងផែនការហិរញ្ញវត្ថុរបស់អ្នក។ ប្រសិនបើអ្នកមិនដឹងថា ត្រូវចាប់ផ្តើមពីទីណាទេ នោះអ្នកអាចទាញយកគំរូប្លង់ធុរកិច្ចជាច្រើន ដែលអាចរកបាននៅតាមអនឡាញដើម្បីជាពន្លឺក្នុងការសរសេរ។
ថវិកាសម្រាប់អាជីវកម្ម

ទាំងនៅក្នុងថវិកានិងគោលដៅ, ម្ចាស់អាជីវកម្មត្រូវមានភាពប្រាកដនិយម ចាប់តាំងពីដើម។ ការរៀបចំផែនការជាក់ស្តែង អាចជាឧបសគ្គ ព្រោះអ្នកត្រូវប៉ាន់ប្រមាណអំពីការលក់ក្នុងមួយឆ្នាំ ក៏ដូចជាតម្លៃ ដែលត្រូវការដើម្បីធ្វើវិនិយោគក្នុងការលក់ទាំងនោះ។ មិនខុសពីផែនការអាជីវកម្មទេ អ្នកអាចចាប់ផ្ដើមជាមួយគំរូលើអ៊ីនធឺណិត ដែលនឹងជួយអ្នកប៉ាន់ប្រមាណ អំពីចំណាយនិងចំណូលសម្រាប់មុខជំនួញនេះ។

ធ្វើឱ្យវាកើតឡើង
យុទ្ធសាស្ត្រអាជីវកម្ម មិនបញ្ឈប់នៅត្រឹមតែផែនការប្រចាំឆ្នាំប៉ុណ្ណោះទេ។ ម្ចាស់ជំនួញ គួរតែឆ្លាក់ចេញនូវបញ្ជីការងារដែលត្រូវធ្វើប្រចាំថ្ងៃ។ សកម្មភាពនីមួយៗ ដែលអ្នកដាក់ចេញ ដើម្បីជោគជ័យគួរ តែជួយឲ្យអ្នកខិតទៅជិតគោលដៅសរុបប្រចាំឆ្នាំ។

បញ្ជីរការងារត្រូវធ្វើអាចមាន ដូចជា ការងារប្រចាំថ្ងៃ ការខិតខំប្រឹងប្រែងប្រចាំសប្តាហ៍ឬប្រចាំខែ។ ប៉ុន្តែប្រសិនបើអ្នកកំណត់គោលដៅរយៈពេលវែង អ្នកគួរតែបំបែកវាទៅជាចំនុចតូចៗ ដែលងាយនឹងសម្រេចបាន។
ដូច្នេះអ្នកមិនមានសម្ពាធពេក ដោយសារការងារនោះទេ។ អ្នកអាចកំណត់អាទិភាពសម្រាប់ការងារទាំងនេះបាន ដើម្បីប្រាកដថាអ្នកអនុវត្តតាម។ ចាប់ផ្តើមជាមួយនឹងការងារដែលពិបាក និងមានភាពប្រកួតប្រជែង នៅពេលចាប់ផ្ដើមថ្ងៃថ្មី ឬនៅពេលដែលអ្នកសកម្មខ្លាំង បន្ទាប់មកប្តូរទៅកាន់ភារកិច្ច ដែលងាយស្រួលធ្វើនៅពេលជិតដល់ម៉ោងសម្រាក៕

LEAVE A REPLY

Please enter your comment!
Please enter your name here