ដោយៈតាររះ
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានបង្ហើបឲ្យដឹងថា គំរោងសាងសង់ស្ពានតភ្ជាប់ពីតំបន់ក្បែរទីរួមខេត្តក្រចេះ ទៅកាន់ស្រុកព្រែកប្រសព្វក្នុងខេត្តដដែលនេះ នឹងអាចចាប់ផ្តើមសាងសង់នៅចុងឆ្នាំនេះ។
ស្ពានជាជំនួយហិរញ្ញប្បទានរបស់ប្រទេសចិននេះ មានប្រវែងជាង១៧០០ម៉ែត្រ ដែលវានឹងតភ្ជាប់ជាមួយខ្សែផ្លូមួយទៀត ឆ្ពោះទៅកាន់តំបន់ប្រជុំជនកំពង់ថ្ម ខេត្តកំពង់ធំ។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា ក្រសួងបានបញ្ចប់ការចរចា ជាមួយក្រុមហ៊ុនម៉ៅការរួចហើយ សម្រាប់គម្រោងសាងសង់ស្ពានស្ពានក្រចេះ-កំពង់ធំ ខណៈការសាងសង់គ្រោងនឹងចាប់នៅចុងឆ្នាំនេះ។
លោកបន្តថា “ស្ពានមិត្តភាពកម្ពុជា ចិនបានព្រមព្រៀងផ្ដល់ថវិកាកម្ចីហើយ ការសិក្សា និងផែនការក៏សម្រេចហើយដែរ ដោយក៏បានដាក់ទៅឱ្យសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រួតពិនិត្យរួចរាល់ហើយដែរ”។
យោងតាមការសិក្សារបស់ក្រសួង ស្ពានមួយខ្សែនេះនឹងមានប្រវែង ១ ៧៦១ ម៉ែត្រដែលអាចនឹងប្រើប្រាស់រយៈពេលចន្លោះពី២ ទៅ៣ឆ្នាំ ក្នុងការសាងសង់៕