ដោយៈគង់ សិរីម៉ាលីនណា
ភ្នំពេញៈ ការជួញដូរឬវិនិយោគនៅផ្សារហ៊ុន និងលក់ភាគហ៊ុនចេញមិនមានបញ្ហាស្មុគ្រស្មាញនោះទេ ប្រសិនជាយើងដឹងពីនិតោវិធីរបស់វា។
តាមធម្មតាវិនិយោគិនផ្សារហ៊ុន អាចជួញដូរភាគហ៊ុនបានតាមរយៈវិធីសាស្រ្តមួយចំនូនដូចជា ទី១ វិនិយោគិនដាក់បញ្ជាទិញ ឬលក់ភាគហ៊ុនទៅកាន់ក្រុមហ៊ុនមូលបត្រ ទី២ ក្រុមហ៊ុនមូលបត្រនឹងបញ្ជូនបញ្ជានោះ បន្តមកកាន់ផ្សារមូលបត្រកម្ពុជា ទី៣ ផ្សារមូលបត្រកម្ពុជាផ្គូរផ្គងបញ្ជានោះ ជាមួយនឹងបញ្ជារបស់វិនិយោគិនផ្សេងទៀត ទី៤ ផ្សារមូលបត្រកម្ពុជានឹងផ្ដល់លទ្ធផល នៃការជួញដូរទៅក្រុមហ៊ុនមូលបត្រ និងទី៥ ហើយក្រុមហ៊ុនមូលបត្រនឹងផ្ដល់ដំណឹងបន្តទៅកាន់វិនិយោគិនវិញ។
រីឯវិនិយោគិនអាចលក់ភាគហ៊ុនចេញ អាចបង្គាប់ទៅក្រុមហ៊ុនមូលបត្រឲ្យដាក់បញ្ជា ដោយប្រើប្រាស់មធ្យោបាយ ទំនាក់ទំនងណាមួយខាងក្រោម
១.ឯកសារជាលាយលក្ខណ៍អក្សរ
២.ពាក្យសំដី
៣.សារអេឡិចត្រូនិក
៤.មធ្យោបាយអេឡិចត្រូនិចដទៃទៀត៕