មហាសេដ្ឋីចិនគ្រោងបោះទុនរាប់រយលានដុល្លារជាមួយអ្នកឧកញ៉ាពុង ឃាវសែ

ដោយៈគង់ សូរិយា

ភ្នំពេញៈ មហាសេដ្ឋីមកពីប្រទេសចិន បានត្រៀមបោះទុនរាប់រយលានដុល្លារដើម្បី សហការជាមួយ Canadia Group និង OCIC របស់អ្នកឧកញ្ញា ពុង ឃាវសែ លើគម្រោងធំៗ ចំនួន៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គំរោងធំៗទាំងនោះរួមមាន គម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងកោះនរាគម្រោងបឹង៥០០ និងគម្រោងសួនឧស្សាហកម្ម ផ្លូវជាតិលេខ៥១នៅខេត្តកំពង់ស្ពឺ។

ផែនការចង់សហការនេះ ធ្វើឡើងដោយមានក្រុមហ៊ុនអចលនទ្រព្យ ក្នុងស្រុក LSCG ជាអ្នកជួយសម្របសម្រួល និងជាតំណាងចរចារ ខណៈក្រុមហ៊ុន LSCG មួយនេះ ក៏បាននិងកំពុងធ្វើការរួមគ្នាជាមួយ OCIC លើគម្រោងជាច្រើនមកហើយដែរ។

អគ្គនាយកក្រុមហ៊ុន LSCG លោកលី សុខឆាយ ដែលជាតំណាងចរចារបានឱ្យដឹងកាលពីព្រឹកថ្ងៃទី២៣ សីហាកន្លងមកថា ក្រុមហ៊ុនដ៏ធំមួយរបស់មហាសេដ្ឋី ពីក្រុងប៉េកាំង បានជួបពិភាក្សាជាមួយ អ្នកឧកញ្ញាពុង ឃាវសែ ចរចារលើរឿងនេះ២លើករួចមកហើយ កាលពីថ្ងៃទី៤ ខែមេសា និងថ្ងៃទី ១៥ ខែសីហា កន្លងមកនេះ។

លោកបន្តថា “ការចរចារទទួលបានលទ្ធផលវិជ្ជមាន ខណៈក្រុមហ៊ុនចិនដ៏ធំមួយនេះ ដែលលោកសូមមិនបញ្ចេញឈ្មោះ បច្ចុប្បន្នកំពុងសិក្សាលើ Master Plan ប្លង់មេ របស់គម្រោងធំៗខាងលើ ដើម្បីរកឱកាសជួយលើគម្រោង ទាំងផ្នែកធនធានមនុស្ស ទឹកប្រាក់ ក៏ដូចជាទំនាក់ទំនង”។

ក្រុមហ៊ុន LSCG កន្លងមកបានដេញថ្លៃឈ្នះ ដើម្បីធ្វើការងារមួយចំនួន ក្នុងគម្រោងរបស់ OCIC ដូចជា គម្រោងព្រលានយន្តហោះភ្នំពេញថ្មី គម្រោងបឹង៥០០នៅក្បែរព្រលាន​យន្តហោះអន្តរជាតិភ្នំពេញថ្មី និងគម្រោងផ្សេងៗមួយចំនួនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here