ដោយៈសុខហេង
ភ្នំពេញៈ ស្ពានយោងដោយខ្សែកាបដំបូងគេ នៅរាជធានីភ្នំពេញ ដែលសាងសង់ដោយក្រុមហ៊ុន OCIC សាងសង់សម្រេចបានជិត៧៤ភាគរយហើយ។
គិតត្រឹមថ្ងៃទី២៥ខែមករាឆ្នាំ២០២២នេះ ការដ្ឋានសាងសង់ស្ពានបេតុងអារមេខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលបាន ៦៣.៧%។ តាមផែនការ គម្រោងសាងសង់ នឹងបញ្ចប់នៅខែមីនាឆ្នាំ២០២៣នាពេលខាងមុខ។
គម្រោងស្ពាននេះ មានរចនាបទទំនើប ដែលមានសរសរធំចំនួន៤បង្គោល មានកំពស់រហូតដល់៤០ម៉ែត្រ សម្រាប់ព្យួរខ្សែកាប។
លោកទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCICបានមានប្រសាសន៍ឲ្យដឹងកាលពីកាលពីពេលកន្លងមកថា ស្ពាននេះមានប្រវែងប្រមាណ៥០០ម៉ែត្រ និងវិនិយោគទឹកប្រាក់ប្រមាណ៣០លានដុល្លារអាមេរិក ដែលបានមកពីការជួលដីពីរដ្ឋបាលរាជធានីភ្នំពេញ។
លោកបន្តថា “វាជាស្ពានធំដែលមានខ្សែកាបនៅចំកណ្តាល និងមានគន្លងរថយន្តពីរទៅពីរមក ហើយវានឹងជួយសម្រួល ដល់ការកកស្ទះចរាចរណ៍នៅតំបន់នេះមួយកម្រិតទៀត”៕