ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជានខ្ពស់ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី “ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ” នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោកយឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោកសរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានវត្តមានចូលរួមពីសាធារណជននិងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
នៅក្នុងកម្មវិធីនេះ អ្នកចូលរួមបានទស្សនាពិព័រណ៍ ពីប្រវត្តិប្រាក់រៀល និងបទបង្ហាញរបស់សិស្សានុសិស្សស្តីពី សារៈសំខាន់នៃប្រាក់រៀល ព្រមទាំងវីដេអូខ្លីៗស្តីពី “តើប្រាក់១ម៉ឺនរៀលអាចទិញអ្វីបានខ្លះនៅខេត្តស្ទឹងត្រែង?”។
អង្គពិធីបានទស្សនាស្តង់ពិព័រណ៌ របស់ប្រព័ន្ធទូទាត់បាគង ស្តង់ពិព័រណ៍ចំណេះផ្នែកហិរញ្ញវត្ថុ និងស្តង់ពិព័រណ៍របស់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីទទួលបានព័ត៌មាន ក៏ដូចជាសេវាកម្មថ្មីៗក្នុងវិស័យហិរញ្ញវត្ថុ។
បន្ថែមលើនេះ សាធារណជន ក៏បានយកក្រដាសប្រាក់រៀលចាស់ ទក់ រហែក ប្តូរយកក្រដាសប្រាក់រៀលថ្មីដោយឥតគិតថ្លៃផងដែរ៕