ក្រសួងសាធារណៈការបញ្ជាក់ពីសារៈសំខាន់កំពង់ផែអន្តរជាតិខេត្តកំពត

ដោយៈ ម៉ាណា

   កំពតៈ កំពង់ផែទេសចរណ៍អន្តរជាតិកំពត ជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រយ៉ាងសំខាន់ តភ្ជាប់ការដឹកជញ្ជូន តាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេស​ចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានលើកឡើងថា ការតភ្ជាប់ទាំងអស់នេះ បានរួមចំណែក យ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាព សេដ្ឋកិច្ច សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែម ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុកដូចជា ភោជ​នីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗ នៅក្នុងភូមិសាស្រ្តខេត្តកំពត និងបណ្តាខេត្តផ្សេងទៀត និយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំពង់ផែទេសចរណ៍អន្តរជាតិកំពត មានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុ​កទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និងបានបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីទី២១ មេសា ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here