តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានបន្តកើនឡើងនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ខណៈការវាយប្រហារគ្នាជាថ្មីរវាងប្រទេសអុីស្រាអែល និងអុីរ៉ង់ កាលពីចុងសប្តាហ៍មុនបានបង្កើនការព្រួយបារម្ភថា ការប្រយុទ្ធអាចរីករាលដាលពាសពេញតំបន់ និងប៉ះពាល់យ៉ាងខ្លាំងដល់ការនាំចេញប្រេងពីតំបន់មជ្ឈឹមបូព៌ា។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១,១២ដុល្លារ ឬ១,៥ភាគរយដល់៧៥,៣៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0019 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១,១ដុល្លារដល់៧៤,០៨ដុល្លារក្នុងមួយបារ៉ែល។

ការវាយប្រហាររវាងអុីស្រាអែល និងអុីរ៉ង់កាលពីថ្ងៃអាទិត្យកន្លងទៅបានបណ្តាលឱ្យមានជនស៊ីវិលបាត់បង់ជីវិត និងបង្កើនការភ័យខ្លាចថា ជម្លោះនេះអាចរីករាលដាលនៅក្នុងតំបន់មជ្ឈឹមបូព៌ា ដែលជាតំបន់ផលិតប្រេងដ៏សំខាន់របស់ពិភពលោក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here