មន្រ្តីក្រសួងកសិកម្មចុះសិក្សាពីចរាចរផលិតផលកសិកម្មរបស់ពលរដ្ឋនៅខេត្តបាត់ដំបង ដើម្បីសិក្សាពីបញ្ហាប្រឈម និងរកដំណោះស្រាយ

ដោយៈ និស្ស័យ

    បាត់ដំបងៈ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកចាន់ សុវុឌ្ឍ បានចុះពិនិត្យស្ថានភាពចរាចរកសិផលនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង។

លោករដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យស្ថានភាពចរាចរកសិផល នៅតាមច្រកទ្វាព្រំដែនកម្ពុជា-ថៃ នៅខេត្តបាត់ដំបង អមដំណើរដោយលោកសួន សេរី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ឈឹម វជ្ជរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាត់ដំបង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងដំណើរចុះពិនិត្យស្ថានភាពចរាចរ កសិផលនៅតាមច្រកទ្វាព្រំដែនកម្ពុជា-ថៃ មានគោលបំណងពិនិត្យ និងវាយតម្លៃការអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល និងធ្វើការព្យាករណ៍ពីទីផ្សារកសិផល ក្នុងខេត្ត ដើម្បីមានវិធានការដោះស្រាយ ទីផ្សារកសិផលនាពេលខាងមុខ។

នៅក្នុងដំណើរនៃការចុះពិនិត្យនេះ បានសង្កេតឃើញថា ច្រកទ្វាអន្តរជាតិដូង(ឡែម) ក្នុងស្រុកកំរៀង បានបិទការនាំទំនិញចេញចូលទាំងស្រុង ដោយឡែកច្រកទ្វារអន្តរជាតិភ្នំដី និងច្រកតំបន់អូររំដួល និងអូរអន្លក់រាល់កសិផលបន្លែ ផ្លែឈើត្រូវបានហាមឃាត់មិនឲ្យអនុញ្ញាតនាំចូលតាមបទបញ្ជារាជរដ្ឋាភិបាល។

ជារួមស្ថានភាពនៅតាមបណ្តាច្រកព្រំដែនកម្ពុជា -ថៃក្នុងភូមិ​សា​ស្រ្តខេត្តបាត់ដំបង ការនាំចូលកសិផល បន្លែ ផ្លែឈើ ពីភាគីថៃ ត្រូវបានបិទទាំងស្រុង ចាប់ពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥៕

LEAVE A REPLY

Please enter your comment!
Please enter your name here