ក្រុមមន្ត្រីចិន អាស៊ានត្រៀមសម្រាប់កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ានលើកទី២២នាពេលខាងមុខ

ដោយៈ ម៉ាណា

    ប្រទេសចិនៈ លោកម៉េង និមល អគ្គនាយករងសភាពាណិជ្ជកម្មកម្ពុជា និងជាមន្ត្រីបង្គោល នៃលេខាធិការដ្ឋានរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន – អាស៊ាន តំណាងលោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានចូលរួមកិច្ចប្រជុំមន្ត្រីបង្គោល សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន- អាស៊ាន លើកទី២២។

កិច្ចប្រជុំលើកទី២២នាពេលខាងមុខ នឹងរៀបចំឡើងដោយ អគ្គលេខាធិការដ្ឋាន នៃ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន – អាស៊ាន លើកទី២២ និងមានការចូលរួមពី តំណាងសភាពាណិជ្ជកម្មពីប្រទេសអាស៊ាន អគ្គកុងស៊ុលប្រទេសអាស៊ានប្រចាំខេត្តណានីង វិទ្យាស្ថានស្រាវជ្រាវ ចិន អាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយពីផែនការ ក្នុងការរៀប​ចំ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគចិន-អាស៊ានលើកទី២២ ប្រមូលធាតុចូល និងមតិយោបល់ពីដៃគូអាស៊ាន ព្រមទាំងស្នើសុំការគាំទ្រ ក្នុងការបង្កើតគណៈកម្មាធិការចំនួន៣ នៅក្នុងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ចិន ដែលរួមមានគណៈកម្មាធិកាពាណិជ្ជសេវា គណៈកម្មាធិការ បញ្ញាសិប្បនិម្មិត(AI) និងគណៈកម្មាធិការសហគ្រិនវ័យក្មេង។

មូលបទនៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគចិន-អាស៊ាន លើកទី ២២ ឆ្នាំ២០២៥ គឺពង្រឹង ការអភិវឌ្ឍន៍បច្ចេកទេសឌីជីថល និងដឹកនាំអនាគតជាមួយនឹងការច្នៃប្រឌិត ការចាប់យកឱកាសថ្មីនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី3.0 ចិន-អាស៊ាន ដើម្បីកសាងសហគមន៍ដែលមានអនាគតតែមួយ ដែលនឹងប្រព្រឹត្តទៅនៅ ខែកញ្ញា ឆ្នាំ២០១៥ នៅទីក្រុងណានីង ប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here