គម្រោង​អចលនទ្រព្យធំៗចំនួន៣ប្រកាស​បញ្ចប់​ការសាងសង់ ទោះ​សិ្ថ​តក្នុងអំឡុង​មាន​វិបត្តិ

ដោយៈ សាវុធ

ភ្នំពេញៈ ទោះបី​សិ្ថ​ត​ក្នុងអំឡុង​មាន​វិបត្តិ​កូ​វីដ១៩ ដែល​បង្ក​ផលប៉ះពាល់​សេដ្ឋកិច្ចពិភពលោក រួ​មាន​ទាំង​កម្ពុជា​ក៏ដោយ ក៏​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យធំៗចំនួន៣ នៅ​ទីក្រុង​ភ្នំពេញ បានប្រកាស​បញ្ចប់​ការសាងសង់​របស់ខ្លួន នៅ​ចុងឆ្នាំ២០២០ និង​ដើមឆ្នាំ២០២១ ដើម្បី​ត្រៀម​បម្រើឱ្យ​ទីផ្សារ និង​សេវាកម្ម​អចលនទ្រព្យ​នាពេល​មុខឆាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យធំៗចំនួន៣ ដែល​បានប្រកាស​បញ្ចប់​ការសាងសង់​នេះ  មានដូចជា ទី១) ក្រុមហ៊ុន ម៉ា​រី​ថា​ម អ​សិត ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ម៉ា​រី​ថា​ម គ្រុប នៅ​រសៀល​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១នេះ បានរៀបចំ​ពិធី​បិទ​បញ្ចប់​ការសាងសង់ គ្រោង​អគារ​ការិយាល័យ​ទំនើប​របស់ខ្លួន ដែលមាន​ឈ្មោះថា «Maritime Tower»។

អគារ​ការិយាល័យ​ទំនើប​នេះ មាន​កម្ពស់២៦ជាន់ និង​វិនិយោគ​ទឹកប្រាក់៣០លាន​ដុល្លារ​អាមេរិក ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​សម្ដេច​តេ​ជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹង​ក្លាយទៅជា​តំបន់​ធុរកិច្ច​ដ៏​មាន​សក្តានុពល ប្រមូលផ្ដុំ​ទៅដោយ​អគារទំនើបៗមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ខ្នាត​អន្តរជាតិ។

អគារ​ការិយាល័យ​លំដាប់​អន្តរជាតិ តម្លៃ៣០លាន​ដុល្លារ «Maritime Tower» ត្រូវបាន​ប្រារព្ធ​ពិធី​បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ហើយ​គ្រោង​បញ្ចប់​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឆ្នាំ២០២១នេះ។

ទី២) ដោយមាន​កម្ពស់​ជាង៣០ជាន់ គម្រោង​សណ្ឋាគារ​ផ្កាយ​ប្រាំ និង​ខុន​ដូ វីន​ដាម (Wyndham) របស់​មជ្ឈមណ្ឌល​លី​ស៊ីន​CEO ដែល​ស្ថិតនៅក្នុង សង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានី​ភ្នំពេញ បានបញ្ចប់​គ្រោង​អគារ និង​កសាង​ដល់​ជាន់​ដំបូល នៅ​ឆ្នាំ២០២២ គ្រោង​នឹង​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ។

ជាក់ស្ដែង នៅ​ថ្ងៃទី២៥ ខែមករា មជ្ឈមណ្ឌល​លី​ស៊ីន​ CEO បាន​ប្រារព្ធ​ពិធី​បញ្ចប់ ការសាងសង់​គ្រោង​អគារ​ដោយ មានការ​ប្រសិទ្ធិ​ពរ​ពី​ព្រះសង្ឃ និង​ការសម្តែង ម៉ុង​សាយ​អមដោយ​សំឡេង​ម៉ាស៊ីន របារ​ដែក​ចុងក្រោយ​ត្រូវបាន​បិទ​ជិត។

យោងតាម​ផែនការ​ក្នុងការ​សាងសង់ បន្ទាប់​របស់​ក្រុមហ៊ុន​លី​ស៊ីន CEO បាន​ផ្តោត​សំខាន់​ទៅលើ រូបរាង​ខាងក្រៅ​នៃ​ដំបូល​អាគារ ដែលមាន​រូបរាង​ពពក និង​សំណង់​ខាងក្នុង នៃ​សណ្ឋាគារ​លំដាប់​ផ្កាយ៥ WYDHAM នឹង​បញ្ចប់​ក្នុងពេលឆាប់ៗនេះ តាម​ការគ្រោងទុក។

ទី៣ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ ជាមួយនឹង​ការរៀបចំ​ចាក់សាប​ចុងក្រោយបង្អស់ Morgan Tower ត្រូវបាន​បញ្ចប់​ការសាងសង​ជា​ស្ថាពរ។ ចាប់តាំងពី​ការបុក​គ្រឹះ​នៃ Morgan Tower នៅ​ខែសីហា ឆ្នាំ២០១៨ រហូតដល់​បានបញ្ចប់៤៨ជាន់ អស់​រយៈពេល២៨ខែ ហើយ​វា​បានផ្តល់​នៅ​ចម្លើយ​ដ៏​ល្អឥតខ្ចោះ ដល់​ម្ចាស់​វិនិយោគិន និង​ដៃគូ​អាជីវកម្ម​ជាច្រើន។

Morgan ជឿជាក់ថា​សកម្មភាព​ជា​ក់​ស្តែង ជា​ពាក្យ​ដែលមាន​ឥទ្ធិពល​បំផុត ដោយ​ទទូច​ឲ្យ​បកស្រាយ​គោល​គំនិត ជាមួយនឹង​សកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាព និង​មើលឃើញ​ពី​ភាពរឹងមាំ​ប្រកបដោយ​គុណភាព​ខ្ពស់។

ស្ថិតក្រោម​បរិយាកាស​ពិសេស នៃ​ការរីក​រាលដាល​នៃ​ជំងឺ Covid 19 ឆ្នាំ២០២០ Morgan បាន​ទប់​ទល់នឹង​ហានិភ័យ នៃ​ការរីក​រាលដាល​នៃ​ជំងឺCovid19 សម្ភារ​សំណង់​ខ្វះខាត ថ្លៃ​ពលកម្ម​កើនឡើង និង​ការលំបាក​ក្នុងការ​សាងសង់​ក្នុង​រដូវវស្សា ហើយ​បាន​ប្រកាន់ខ្ជាប់​យ៉ាង​ម៉ឺងម៉ាត់ នូវ​វឌ្ឍនភាព​នៃ​សំណង់ និង​ស្តង់ដារ​សំណង់ ហើយ​ខិតខំ​ធ្វើ​ឲ្យ​សំណង់ នឹង​ផលិតផល​ល្អ​បំផុត​តាម​ស្តង់ដា​ដ៏​តឹងរឹង។

Morgan សង្ឃឹម Morgan Tower នឹង​បញ្ជ​ប់​ការសាងសង់​បាន​យ៉ាង​ជោគជ័យ ក្នុងពេល​ដំណាលគ្នា​នេះដែរ ក្រុមហ៊ុន​ត្រៀម​នឹង​ប្រគល់ជូន នៅ​អគារ​ការិយាល័យ ភាព​រ៉ុង​រឿង នៃ​អាជីវកម្ម​នាពេល​អនាគត របស់​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​លេចចេញ​ជា​រូបរាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here