សុទិដ្ឋិនិយមៈ អាជីវកម្ម​នានា​នឹង​ចាប់ផ្ដើម​កម្រើក​ឡើងវិញ​នៅ​ពាក់កណ្ដាល​ឆ្នាំនេះ

ដោយៈ លក្ខិណា

ភ្នំពេញៈ អ្នកជំនាញ និង​វិនិយោគិន​លើ​វិស័យ​អចលនទ្រព្យ​រំពឹងថា ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ នឹងត្រូវ​បញ្ចប់​នៅពេលឆាប់ៗ ឬ​អាច​យ៉ាងយូរ​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ២០២១នេះ ហើយនឹង​អាចឱ្យ​វិនិយោគិន នឹង​ចាប់ផ្ដើម​បង្កើន​សកម្មភាព​វិនិយោគ​ឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​ប៉ូ អ៊ា​វ​គង់ ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ Advance បានឱ្យដឹង​នៅ​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ​ថា កាលពី​ឆ្នាំ ២០២០ កម្ពុជា​ក៏​ជួបប្រទះ​នឹង​ជំងឺ​កូ​វីដ១៩នេះដែរ តែ​កាលនោះ រដ្ឋាភិបាល​ទប់ស្កាត់​ការចម្លង និង​រក្សា​បរិមាណ​មួយ​ដែល​អាច​គ្រប់គ្រង​បាន តែ​ចូលដល់​ឆ្នាំ២០២១ អំឡុង​ខែកុម្ភៈ២០២១ នេះ ក៏​ស្រាប់តែ​កម្ពុជា​ជួបនឹង​បញ្ហា​ឆ្លង​សហគមន៍ និង​មាន​ទ្រង់ទ្រាយ​កាន់តែ​ធំ ដែល​អាចធ្វើ​តំបន់​ជាច្រើន​បាន​ឆ្លង​នឹង​ជំងឺ​កូ​វីដ​ក្នុង​សហគមន៍។

លោក​បន្តថា សម្រាប់​ព្រឹត្តិការណ៍​នេះ លោក​ជឿថា​វា​នឹង​បញ្ចប់​នៅត្រឹម​ខែ​ដំណាច់ខែ​នេះ​ឬ​ដើមខែ​ក្រោយ ដូច្នេះ​យ៉ាងយូរ​ពាក់កណ្ដាល​ឆ្នាំ២០២១ អាជីវកម្ម​នានា​នឹង​ចាប់ផ្ដើម​កម្រើក​ឡើងវិញ ហើយ​វិនិយោគិន​នានា​នឹង​ចាប់ផ្ដើម​ដាក់ទុន​ឡើងវិញ ពីព្រោះថា​វ៉ាក់សាំង​ប្រឆាំងនឹង​កូ​វីដ១៩ ក៏បាន​ចាក់​ជូន​ពលរដ្ឋ​បន្តបន្ទាប់ ហើយ​វា​នឹង​បញ្ចា​ប់​ការ​វ៉ាក់សាំង​នៅពេល​ខាងមុខ​ដែរ ដែល​អាច​កាត់បន្ថយ​ការចម្លង​បាន​ផងដែរ ។

អ្នកគ្រប់គ្រង​ជាន់ខ្ពស់​ផ្នែក​ស្រាវជ្រាវ​នៃ​ក្រុមហ៊ុន CBRE Cambodia កញ្ញា​គឹម គិ​ន​កេសា បានឱ្យដឹងថា ព្រឹត្តិការណ៍​សហគមន៍​នេះ​វា​នឹង​លឿន​ពេក ដូច្នេះ​ទើប​បណ្ដាលឱ្យមាន​ឆ្លង​រាលដាល​ក្នុង​សហគមន៍ តែ​យ៉ាងណា​កញ្ញា​រំពឹងថា រដ្ឋាភិបាល​នឹង​អាច​បញ្ចប់​ការឆ្លង​នេះ បាន​ឆាប់ ដែល​នឹង​ជំរុញឱ្យមាន​សកម្មភាព​វិនិយោគ​ឡើងវិញ​ទាំង​ក្នុង​និង​ក្រៅ​ស្រុក។

កញ្ញា​បន្តថា ក្នុង​ឆ្នាំ២០២១នេះ ការវិនិយោគ​ពី​ក្រៅ​ស្រុក អាច​នឹង​បន្ត​ធា្ល​ក់​ចុះ​ទៀត តែ​ការវិនិយោគ ពី​ខាង​ក្នុងស្រុក​នឹង​ចាប់ផ្ដើម​បន្តបន្ទាប់​ឡើងវិញ នៅពេល​ចប់​ព្រឹត្តិការណ៍​សហ​មន៍២០កុម្ភៈ​នេះ ជាមួយនឹង​គម្រោងតូចៗ ។

គិត​មកដល់​ថ្ងៃទី១២ខែមីនា ២០២១នេះ អ្នក​ឆ្លង​កូ​វីដ១៩ ក្នុង​សហគមន៍​មាន​ចំនួន​ជាង៧០០នាក់​ធ្វើឱ្យ​អ្នក​ឆ្លង​កូ​វីដ១៩នៅ​កម្ពុជា​សរុប​ហក់​ឡើងដល់​ជាង១២០០នាក់។ ដោយឡែក​គិត​ត្រឹម​ព្រឹក​ថ្ងៃទី១២ មីនា ២០២១ កម្ពុជា​ប្រកាស​រកឃើញ​អ្នក​ឆ្លង​កូ​វីដ១៩ថ្មី​ចំនួន៦២នាក់ ក្នុងនោះដែរ ៦០នាក់​ជា​អ្នកពាក់ព័ន្ធ​នឹង​សហគមន៍២០កុម្ភៈ២០២១ ហើយ​ក៏មាន​អ្នកស្លាប់១នាក់​ផងដែរ កាលពី​ថ្ងៃទី១១មីនា ២០២១ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here