អ្នកជំនាញ​លើកឡើង​ពី​កត្តាសំខាន់ៗដែល​ជម្រុញ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅខុន​ដូ​កាន់តែច្រើន

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ មាន​កត្តាសំខាន់ៗជាច្រើន​បាននិងកំពុង​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​បែបផែន​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា ខណៈ​ពួកគេ​កាន់តែច្រើន​បានសម្រេច​ចិត្ត​វិនិយោគ​លើ​ខុន​ដូ និង​ទិញ​សំរាប់​ការរស់នៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហ​ស្ថាបនិក និង​ជា​អគ្គនាយក​នៃ Propertyarea.asia ដែល​បាន​តាមដាន​កា​វិ​វត្ត នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា លោក​យិន លាង​គង់ បាន​មានប្រសាសន៍ថា ពិតណាស់​ការរីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា ការកើនឡើង​នូវ​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ និង​ការរីកចម្រើន​នៃ​សេដ្ឋកិច្ចសង្គម ពិតជា​បាននិងកំពុង​ផ្លាស់ប្តូរ​របៀប នៃ​ការគិត​របស់​ប្រជាពលរដ្ឋ។

លោក​បន្តថា “ការ​ស្នាក់​នៅតាម​ខុន​ដូ បានផ្តល់​ភាពងាយស្រួល​ច្រើន​ដោយសារ​គំរោង​ខ្លះ​បានផ្តល់​សេវាកម្ម ជា​កញ្ចប់​នៅក្នុង​គម្រោង​របស់​ពួកគេ ដូចជា មាន​អា​ហែង​ទឹក មាន Sky Bar មាន​Mini Mart សេវាកម្ម​ហាត់ប្រាណ និង​កន្លែង​កំសាន្ត​នៅលើ​ដំបូល​ដទៃទៀត” ។

លោក​យិន លាង​គង់ បាន​បន្តទៀតថា បទពិសោធន៍​បែបនេះ បាន​ធ្លាប់​កើត​មាននៅ​ប្រទេស​ថៃ ម៉ាឡេស៊ី វៀតណាម​ជាដើម ដែល​ប្រជាពលរដ្ឋ​ដំបូង​ឡើយ​ពួកគេ​មិន​ចង់​រស់នៅ​តាម​ខុន​ដូ​នោះទេ ប៉ុន្តែ​ការរីកចម្រើន​ផ្នែក​នគរូបនីយកម្ម បាន​ផ្លាស់ប្តូរ​ប្រ​ព័​ន្ឋ​នៃ​ការគិត​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រជាជន​ខ្មែរ​បាននិងកំពុង​ទទួល​ឥ​ទ្ឋិ​ពល​នេះ។

លោក​សំ សុខ​នឿន ប្រធាន​សមាគម​គម​អចលនទ្រព្យ​សកល បាន​មានប្រសាសន៍ថា ការរីកចម្រើន​សេដ្ឋកិច្ចសង្គម កំនើន​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង កម្រិតជីវភាព​និង​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង បាននិងកំពុង​ធ្វើ​ឲ្យ​និន្នាការ​រស់នៅ​តាម​ខុន​ដូរ​បស់​ប្រជាពលរដ្ឋ​ខ្មែរ​កើន​ឡើងជា​ស្វ័យប្រវត្តិ។

លោក​បន្តថា “វា​មិនមែនជា​រឿង​ចម្លែក​ទេ តែ​នេះ​ជា​និន្នាការ​វិវត្តន៍​របស់​សង្គម ដែល​នឹងធ្វើ​ឲ្យ​ផ្នត់គំនិត​របស់​ប្រជាពលរដ្ឋ​ផ្លាស់ប្តូរ​ជា​ស្វ័យប្រវត្តិ” ។

យោងតាម​ការសិក្សា​រប​ស់​ក្រុមហ៊ុន Urban Living Solution បាន​រកឃើញថា ទីក្រុង​ភ្នំពេញ​នឹងមាន​ប្រជាពលរដ្ឋ រស់នៅ​ប្រមាណ៥លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខ ដែល​កំនើន​ប្រជាសាស្ត្រ​នេះ​បាន និង​កំពុង​ជះ​ឥ​ទ្ឋិ​ពល​ដល់​ការផ្លាស់ប្តូរ​បែបផែន​ជីវិត ការផ្លាស់ប្តូរ​ផ្នែក​នគររូបនីយកម្ម​ទីក្រុង។ ការសិក្សា​នេះ​បាន​រកឃើញ​កត្តាសំខាន់ៗចំនួន៣ ដូចជា ទី១ កំនើន​តម្លៃ​អចលនទ្រព្យ​ពិសេស​លំនៅដ្ឋាន នឹងធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​តាម​ខុន​ដូ ទី២ ការកកស្ទះ​ចរាចរណ៍​នឹង​កើនឡើង​កាន់តែខ្លាំង ហេតុនេះ ប្រជាពលរដ្ឋ​នឹង​ស្វែងរក​កន្លែង​រស់នៅ​ជិត​កន្លែងធ្វើការ​របស់​ពូកគេ។

ទី៣ ការផ្លាស់ប្តូរ​គុណភាព​ជីវិត មានន័យថា​គុណភាព​ជីវិត​កាន់តែ​ប្រសើរឡើង ដោយសារ​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា ដោយ​ពួកគេ​អាច​កុំម៉ង់​អាហារ​ញុំ​ា​បាន​តាម​ការចង់បាន និង​មាន​សេវាកម្ម​ដឹក​ដល់ផ្ទះ​របស់​ពួកគេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here