ការស្រាវជ្រាវៈ​តើ​ទីក្រុង​បូកគោ​ថ្មី​នៃ​ខេត្តកំពត មាន​ប្រវត្តិ​ដូចម្តេចខ្លះ?

ដោយៈ ម៉ា​ណេ​ត

កំ​ពតៈ ភ្នំ​បូកគោ ដែលជា​ឧទ្យាន​ជាតិ នៅ​ខេត្តកំពត​ភាគខាងត្បូង នៃ​ប្រទេស​កម្ពុជា មាន​ប្រវត្តិ​ជាច្រើន ដែល​យើង​ពុំ​ធ្លាប់​ដឹង​ពី​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ ខណៈ​រាជរដ្ឋាភិបាល​នៃ​កម្ពុជា បានសម្រេច​ង្កើ​ត​តំបន់​ទៅជា​ក្រុង​មួយ​នៃ​ខេត្តកំពត ដោយមាន​សង្កាត់​ចំនួន៣ ដោយ​កាត់​ចេញពី​ឃុំ​ចំនួន៣នៃ​ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ឃុំ​បឹង​ទូក ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម​អនុក្រឹត្យ​ស្ដីពី​ការបង្កើត​ក្រុង​បូកគោ នៃ​ខេត្តកំពត​បានឱ្យដឹងថា ការរៀបចំ​រចនាសម្ព័ន្ធ និង​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​ក្រុង​បូកគោ ត្រូវ​អនុលោម​តាមច្បាប់​ស្តីពី ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយ​ការកំណត់​ចំនួន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បូកគោ និង​ក្រុមប្រឹក្សា​ស្រុក​ឈូ ត្រូវ​អនុលោម​តាម​មាត្រា១៨ថ្មី នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ និង​មាត្រា៣ថ្មី​នៃ​ច្បាប់​ស្ដីពី ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក និង​ក្រុមប្រឹក្សា​ខណ្ឌ ។

ភ្នំ​បូកគោ​គឺជា​ឧទ្យាន​ជាតិ នៅ​ខេត្តកំពត​ភាគខាងត្បូង​នៃ​ប្រទេស​កម្ពុជា។ វា​ត្រូវបាន​គេ​ស្គាល់​ផងដែរ​ថា​ជា ឧទ្យាន​ជាតិ​ភ្នំ​បូកគោ។ ភ្នំ​បូកគោ​ស្ថិតនៅក្នុង​តំបន់​ខ្ពង់រាប ដែល​បង្កើតជា​តំបន់​ភាគ​អាគ្នេយ៍ នៃ​ជួរ​ភ្នំក្រវាញ ។ ភាគច្រើន​នៃ​ឧទ្យាន​នេះ មាន​កម្ពស់​ប្រហែល១០០០ម៉ែត្រ​ពីលើ​ផ្ទៃសមុទ្រ ហើយ​កំពូលភ្នំ​បូកគោ​មាន​កំពស់១១០១ម៉ែត្រ​ដែល​គេ​ហៅថា​ភ្នំ​បូកគោ។

ភ្នំ​បូ​គោ​គឺជា​ភ្នំ​មួយ ដែល​ស្ថិតនៅក្នុង​ខេត្តកំពត ភ្នំ​បូ​គោ​មាន​ចម្ងាយ៣២គីឡូម៉ែត្រ​គិត​ចាប់ពី​ផ្លូវជាតិ​លេខ៣ ដល់​កំពូលភ្នំ​បូកគោ ហើយ​ភ្នំ​មាន​កំពស់ ១១០១ម និង​មាន​ផ្ទៃដី​សរុប១៤,០០០ហិច​តា នេះ​បើ​យោងតាម​គណៈ​គ្រប់គ្រង​ភ្នំ​បូកគោ។

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ

ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ភ្នំ​បូកគោ ត្រូវបាន​គេ​ស្គាល់​ថា​ជា រមណីយដ្ឋាន​ភ្នំ​បូកគោ ដែល​ត្រូវបាន​បោះបង់ចោល ដែលជា​សំណង់​ដាច់ស្រយាល​មួយ ដែល​កសាង​ដោយ​ពួក​អាណានិគមនិយម​បារាំង​នៅ​ឆ្នាំ១៩២១ ពួកគេ​ក៏បាន​កសាង​ព្រះវិហារ​កាតូលិក​នៅក្បែរ​នោះ​នៅ​ឆ្នាំ១៩២៨ ដែលជា​កន្លែង​ដ៏​កម្រ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា។

ឧទ្យាន​នេះ ត្រូវបាន​គេ​ដាក់ឈ្មោះ​តាម​ព្រះមហាក្សត្រ ព្រះបាទ​ស៊ីសុវត្ថិ​មុនី​វង្ស ដែល​ធ្លាប់​ទៅ​ទស្សនា​តំបន់​នោះ ហើយ​បាន​ស្លាប់​នៅទីនេះ​ក្នុង​ឆ្នាំ១៩៤១ ។

ព្រះបាទ​មុនី​វង្ស បាន​បញ្ជា​ឱ្យ​សាងសង់ ព្រះវិហារ​ព្រះពុទ្ធសាសនា នៅ​តំបន់​នេះ​ក្នុង​ឆ្នាំ១៩២៤ ។ ក្នុងពេលថ្មីៗនេះ​សួនឧទ្យាន​ជាតិ បានក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​ហើយ​បច្ចុប្បន្ននេះ​មាន រមណីយដ្ឋាន​ឋានសួគ៌​បូកគោ ដែលជា​សណ្ឋាគារ​ប្រណីត​ដ៏​ធំ​មួយ ដែល​បាន​កសាង​នៅ​ឆ្នាំ២០១២ ។

នៅ​ឆ្នាំ២០១០ រូបសំណាក​ធំ​មួយ​របស់ លោ​យាយ​ម៉ៅ ត្រូវបាន​សាងសង់​នៅ​តំបន់​នោះ។ លោកយាយ​ម៉ៅ​គឺជា​វីរៈនារី ដ៏​អាថ៌កំបាំង​ពី​ព្រះពុទ្ធសាសនា​កម្ពុជា ហើយ​ត្រូវបាន​គេ​និយាយថា ដើម្បី​ការពារ​អ្នកធ្វើដំណើរ អ្នកប្រមាញ់ និង​បុរស​នេសាទ។

នៅ​កម្ពស់២៩ម៉ែត្រ​វា​ជា​រូបសំណាក់​យាយ​ម៉ៅ ជា​រូបសំណាក​ខ្ពស់​ជាងគេ​នៅក្នុង​ប្រទេស។ ឧទ្យាន​ជាតិ​មុនី​វ​ង្យ​បូកគោ មាន​ចម្ងាយ​ពី​ក្រុង​កំពត​ប្រមាណ ៤៦គីឡូម៉ែត្រ​រហូតដល់​កំ​ពូ​ល​ភ្នំ។ រមណីយដ្ឋាន​នេះ បាន​រកឃើញ​ដោយ​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ រូ​លួស ហើយ​ត្រូវបាន​រៀបចំឡើង​នា​ថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩២២ ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ីសុវត្ថិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here