សិក្សា​លើគន្លឹះៗសំខាន់​ជួយ​អ្នក​ក្នុងការ​ស​ម្រ​ច​ចិត្ត​ទិញ​ផ្ទះ​បានល្អ

ដោយៈ សាវុធ

ភ្នំពេញៈ នៅពេល​អ្នកមាន​គម្រោង​ចង់​ទិញ​ផ្ទះ​ដំបូង សម្រាប់​ក្រុមគ្រួសារ​ឬ​សម្រាប់​ខ្លួនឯង​ក្រោយពី​រៀបការ​រួច ប៉ុន្តែ​អ្នក​ចង់រក​កន្លែង​ដែលមាន​ហុងស៊ុយ ស្ថិតនៅ​ទីប្រជុំជន ងាយស្រួល​ប្រកប​របរ​រកស៊ី​មែន​ទេ? តើ​អ្នកដឹង​ទេ​ថា​អ្នក​អាច​ស្វែងរក​អ្នកណា អាចជួយ​អ្នក​បាន ហើយ​អ្នក​ត្រូវធ្វើ​អ្វីខ្លះ? គូរ​ចាប់ផ្ដើម​ពី​ណា​មក?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កំណត់​ទីតាំង​កន្លែង​ដែល​អ្នក​ចង់​រស់នៅ

ជំហាន​ដំបូង​គេ មុននឹង​អ្នកទិញ​ផ្ទះ អ្នក​គួរតែ​គិតគូរ​កំណត់​ពី​ទីតាំង​ណា ដែល​អ្នក​ចង់​រស់នៅ ឬ​ចង់អោយ​ក្រុមគ្រួសារ​របស់​អ្នករស់នៅ។ អ្នក​ចង់បាន​ភាពស្ងប់ស្ងាត់​ឬ​អ៊ូរ​អរ ចង់​រស់នៅ​ទីប្រជុំជន​ឬ​ជនបទ​ឆ្ងាយ​ពី​ក្រុង។ អ្នក​ត្រូវ​សម្រេច​អោយ​ច្បាស់​ពី​ទីតាំង ដែល​អ្នក​ចង់បាន​ហើយ​ទើប​ងាយស្រួល​ក្នុងការ​ស្វែងរក។

ទាក់ទង​ភ្នាក់ងារ​អចលនទ្រព្យ

បន្ទាប់ពី​បានកំណត់​ទីតាំង​រួចមក អ្នក​គួរ​ស្វែងរក​ភ្នាក់ងារ​អចលនទ្រព្យ អោយជួយ​អ្នក​ក្នុង​ការរក​ទីតាំង និង​តម្លៃ​ដែល​អ្នកមាន​លទ្ធភាព​ក្នុង​ការទិញ ព្រោះ​ពួកគាត់​មាន​ព័ត៌មាន​ទាក់ទង​នឹង​អចលនទ្រព្យ​នេះ ស្រាប់​ហើយ​មាន​ច្រើន​ទៀតផង។ គាត់​នឹង​ជួយ​បង្ហាញ​នូវ​អ្វីដែល​អ្នក​ចង់ដឹង ហើយ​ជួយ​អោយ​អ្នកមាន​ទទួលបាន នូវ​ជម្រើស​ជាច្រើន​ដោយ​មិនចាំបាច់​ចំណាយពេល​ស្វែងរក​ដោយ​ខ្លួនឯង​ឡើយ។

ស្នើ​កម្ចី​បង់​រំ​លោះ​ជាមួយ​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ

ប្រសិនបើ​អ្នក​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការទិញ​ទេ អ្នក​គួរ​ទៅ​ពិភាក្សា​ជាមួយ​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ ដើម្បី​ស្នើ​កម្ចី​ធ្វើ​ការបង់​រំ​លោះ​ផ្ទះ​ដែល​អ្នក​ចង់​ទិញ។

ការធ្វើការ​រំ​លោះ​ជាមួយ​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​នឹងធ្វើ​អោយ​អ្នក​ចំណេញ​ជាង​ការបង់​រំ​លោះ ជាមួយ​ម្ចាស់ផ្ទះ​ឬ​បុរី​ផ្ទាល់ ព្រោះ​រំ​លោះ​ជាមួយ​បុរី​ការប្រាក់​ខ្ពស់ជាង​គ្រឹះស្ថាន​ធនាគារ​ឬ​មីក្រូហិរញ្ញវត្ថុ។

មិនដឹង​គួរ​ជ្រើសរើស​ការ​រំលស់ ជាមួយ​គ្រឹះស្ថាន​ធនាគារ ឬ​មីក្រូហិរញ្ញវត្ថុ​ណា​ដែល​សាក​សម​សម្រាប់​អ្នក​មែន​ទេ?៕

LEAVE A REPLY

Please enter your comment!
Please enter your name here