គំរោងសាងសង់ផ្លួវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងប្រទេសចិននិងប្រទេសថៃត្រៀមចាប់ផ្តើមដំណើរឡើងវិញ

ដោយ សុជាតា

ប្រទេសថៃៈ គម្រោងផ្លូវល្បឿនលឿនរវាងប្រទេសចិន និងប្រទេសថៃ ពីទីក្រុងបាងកក ទៅខេត្ត Nakhon Ratchasima បានដំណើរការទៅមុខ តាមផែនការកំណត់ ប៉ុន្តែការគម្រោងប្លង់សម្រាប់ស្ថានីយដឹកដំណើរបានផ្លាស់ប្តូរ។

បើយោងតាមសាព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១បានលើកឡើងថា ក្រសួងពាក់ព័ន្ធបានព្រមព្រៀងគ្នា ក្នុងការកាត់បន្ថយកំពស់នៅស្ថានីយរថភ្លើងនៅទីក្រុង អាយុធ្យាពី១៩ ម៉ែត្រ មកត្រឹម១៧ម៉ែត្រ ដើម្បីជៀសផុតពីផលប៉ះពាល់ពីខេត្ត ដែលមានសួនឧទ្យានប្រវត្តិសាស្រ្ត ដែលជាសម្បត្តិបេតិភណ្ឌពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការសម្រេចចិត្តបានបង្កើតឡើង នៅក្នុងកិច្ចប្រជុំតាមអនឡាញ ដែលដឹកនាំដោយ ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃ លោក Sasayam Chidchob ដោយបានលើកឡើងថា កិច្ចប្រជុំនេះ គឺស្វែងរកបញ្ហាប្រឈមមុខនានា ទាក់ទងនឹងការសាងសង់ស្ថានីយរថភ្លើង។ ការជួបប្រជុំនេះ គឺព្រមព្រៀងគ្នាថា គម្រោងរថភ្លើងល្បឿនលឿននេះ បំពេញតាមច្បាប់ និងបទប្បញ្ញត្តិនានា។

ដើម្បីកាត់បន្ថយការព្រួយបារម្ភ ចំពោះផលប៉ះពាល់ ទៅលើការសាងសង់ចំពោះទីតាំងប្រវត្តិសាស្រ្ត កិច្ចប្រជុំបានសម្រេចចិត្តថា ស្ពានរថភ្លើងនៅតាមស្ថានីយដឹកអ្នកដំណើ​រនឹងត្រូវកាត់បន្ថយ។

អង្គការរដ្ឋបាលក្នុងស្រុក នឹងត្រូវស្នើសុំក្នុងការដាក់បទប្បញ្ញត្តិ ដើម្បីធានាថាការសាងសង់ជុំវីញស្ថានីយដឹកអ្នកដំណើរ នឹងមិនខ្ពស់ជាងការកំណត់ដោយច្បាប់ផងដែរ។

លោកបន្ថែមទៀថា ប្រទេសថៃនឹងបញ្ជូនរបាយការណ៍ វាយតម្លៃឥទ្ធិពលខាងផ្នែកបេតិកភណ្ឌ បញ្ចូនទៅមជ្ឍមណ្ឌលបេតិកភណ្ឌ ពីភពលោករបស់អង្គការយូនេសស្កូ។

គម្រោងរថភ្លើងរវាងប្រទេសថៃ និងប្រទេសចិនមានប្រវែងប្រមាណ២៥៣ គីឡូ​ម៉ែត្រពីទីក្រុងបាងកកទៅខេត្ត នគររាជសីមា នៅភាគឥសានប្រទេស។

រដ្ឋាភិបាលថៃបានចំណាយប្រាក់ច្រើនជាង១៧៩ពាន់លានបាត សម្រាប់គម្រោងសំណង់ដែ លបានបែងចែកជា១៤នៃកិច្ចសន្យា ដែលធ្វើឡើងដោយរដ្ឋាភិបាលចិនបានទទួលខុសត្រូវសម្រាប់ការគូរប្លង់ និងការសាងសង់ ព្រមទាំងការផ្តត់ផ្គង់សញ្ញារថភ្លើង ទូរថភ្លើង និងការបណ្តុះបណ្តាលផងដែរ។

បើយោងតាមការគូរប្លង់ដើម បានបង្ហាញអោយដឹងថា រថភ្លើងដែលមានច្រើនជាន់នឹងបំរើអោយរថភ្លើងប្រវែងវែង ដែលប្រតិបត្តិការរថភ្លើងផ្លូវល្បឿនលឿន នៅផ្នែកខាងលើ។ ហើយមានជម្រើសជាច្រើន សម្រាប់ការកសាងរថភ្លើងល្បឿនលឿនផងដែរ។

សម្រាប់ជម្រើសទីមួយ គឺផ្នែកពិសេសនៃស្ថានីយរថភ្លើង គឺកសាងក្រោមដីប្រមាណ៥គីឡូម៉ែត្រ ក្រោមតំបន់ប្រវត្តិសាស្រ្ត ដែលមានតម្លៃ១៥ពាន់លានបាត សម្រាប់រយៈពេល៥ឆ្នាំ។

ជម្រើសទីពីរ គឺការកសាងស្ថានីយរថភ្លើងនៅតំបន់ថ្មី ឆ្ងាយពីតំបន់ប្រវត្តិសាស្រ្ត៣០ ម៉ែត្រ ដែលចំណាយទៅដល់២៦ពាន់បាត។ ជម្រើសទីបួន គឺស្ថានីយរថភ្លើងនឹងនៅតែទីតាំងដើម ប៉ុន្តែតំបន់នេះ ត្រូវរៀបចំផែនការទីក្រុងថ្មី សម្រាប់អភិវឌ្ឍផ្នែកពាណិជ្ជកម្មជុំវិញតំបន់នេះ។

អ្នកជំនាញលើកឡើងថា ផែនការទាំងអស់ នឹងបន្ថែមការចំណាយទៅលើការវាយតម្លៃផលប៉ះពាល់ខាងបរិស្ថានផងដែរ ដែលអាចពន្យាដល់ការកសាងសំណង់ដ៏ធំបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here