ដោយៈគង់ សូរិយា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានត្រៀមដាក់ដំណើរការប្រព័ន្ខស្វ័យប្រវត្តិកម្មត្រួតពិនិនត្យបច្ចេកទេសយានយន្ត (ឆៀក)ជំនាន់ទី២ និងវិធានការនានា ដើម្បីបង្កើនប្រសិទ្ធភាពដល់ការងារគ្រប់គ្រង និងការអនុវត្តការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើងថែមទៀត។
កិច្ចប្រជុំនេះស្តីពីដំណោះស្រាយនេះ បានដឹកនាំដោយលោកឈួន វ៉ន់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ថាប្រព័ន្ធថ្មីនេះ នឹងចូលរួមដោះស្រាយបញ្ហាប្រឈមនានា និងធ្វើឱ្យការផ្តល់សេវាកាន់តែមានភាពប្រសើរឡើង។
ជាមួយគ្នានេះផងដែរ លោកហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង យ៉ាងសស្រាក់សស្រាំរបស់ក្រុមការងារ ព័ត៌មានវិទ្យាក្នុងការចូលរួមចំណែក លើការធ្វើកំណែទម្រង់សេវាសាធារណៈ ឱ្យតែកាន់ប្រសើរឡើងប្រកបដោយប្រសិទ្ធភាព និងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋ។
លោកបានបន្ថែមថា ក្រុមការងារ បច្ចេកវិទ្យា របស់នាយកដ្ឋាន បានត្រៀមខ្លួនជាស្រេចក្នុងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធថ្មីនេះ ឱ្យស្របតាមផែនការដែលបានគ្រោងទុក។
លោកប្រធាននាយកដ្ឋាន ក៏បានលើកឡើងអំពី បទពិសោធន៍ ជាមេរៀន ចំពោះការផ្តល់សិទ្ធប្រទានទៅក្រុមហ៊ុនឯកជន ដើម្បីចូលរួម អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យា ដែលខ្វះការទទួលខុសត្រូវ បានបង្កជាផលលំបាក បញ្ហាស្មុគស្មាញ ដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ និងសន្តិសុខផ្ទៃក្នុងជាតិ ដែលត្រូវមានវិធានការ គ្រប់គ្រងទប់ស្តាក់ក្នុងពេលអនាគត។
នាយកដ្ឋានក៏កំពុងធ្វើការបញ្ចប់ការរៀបចំ គោលការណ៍សុវត្ថិភាព សន្តិសុខបច្ចេកវិទ្យា ក្នុងក្របខណ្ឌការងារ វិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីដាក់ចេញឱ្យប្រើប្រាស់ ចូលរួមធានា សន្តិសុខទិន្នន័យក្នុងវិស័យ និរន្តរភាពការងារគ្រង់គ្រងដោយប្រើប្រាស់បច្ចេកវិទ្យា និងការការពារ អ្នកប្រើប្រាស់ រួមជាមួយវិធានការនានាផងដែរ៕