ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានធ្លាក់ចុះ២ភាគរយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈអត្រាពន្ធគយថ្មីរបស់សហរដ្ឋអាមេរិកនឹងជះផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងតម្រូវការប្រេងសកល។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៩សេន ឬ០,២៨ភាគរយដល់៦៨,៨៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0037 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង២៦សេនដល់៦៦,៨៣ដុល្លារក្នុងមួយបារ៉ែល។
អង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) បានទាញទម្លាក់ការព្យាករណ៍របស់ខ្លួនសម្រាប់តម្រូវការប្រេងពិភពលោកនៅឆ្នាំ២០២៦ខាងមុខមកនៅត្រឹមជាមធ្យមចំនួន១០៦,៣លានបារ៉ែលក្នុងមួយថ្ងៃ បើធៀបនឹងការព្យាករណ៍ពីមុនថា នឹងមានចំនួន១០៨លានបារ៉ែលក្នុងមួយថ្ងៃ៕