តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ស្របពេលក្រុមអ្នកវិនិយោគកំពុងរង់ចាំឃ្លាំមើលការវិវឌ្ឍន៍ថ្មីលើគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក និងព្យាយាមវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានឡើងលើសេដ្ឋកិច្ចពិភពលោក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២០សេន ឬ០,៣ភាគរយមកនៅត្រឹម៦៩,៩៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0121 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានធ្លាក់ចុះ២១សេន ឬ០,៤ភាគរយមកនៅត្រឹម៦៨,១២ដុល្លារក្នុងមួយបារ៉ែល។

ការពន្យារពេលនៃការចរចាពន្ធគយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានផ្តល់ក្តីសង្ឃឹមដល់បណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជាប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហភាពអឺរ៉ុប ដែលអាចបន្តការចរចាស្វែងរកកិច្ចព្រមព្រៀងបន្ធូរបន្ថយពន្ធត្រឹមថ្ងៃទី១ ខែសីហា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here