តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានកើនឡើងជិត២ភាគរយកាលពីថ្ងៃចន្ទម្សិលមិញ ខណៈក្រុមអ្នកវិនិយោគបានវាយតម្លៃចំពោះការវិវឌ្ឍន៍ថ្មីលើពន្ធគយរបស់សហរដ្ឋអាមេរិក និងការប្រកាសបង្កើនទិន្នផលប្រេងឆៅរបស់អង្គការ OPEC+ ខ្ពស់ជាងការរំពឹងទុកសម្រាប់ខែសីហា។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២១សេនមកនៅត្រឹម៦៩,៣៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0041 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ២៤សេនមកនៅត្រឹម៦៧,៦៩ដុល្លារក្នុងមួយបារ៉ែល។

គោលនយោបាយពន្ធគយរបស់លោក ត្រាំ បានបង្កឱ្យមានភាពមិនច្បាស់លាស់នៅលើទីផ្សារ និងការព្រួយបារម្ភថា គោលនយោបាយនេះអាចជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក និងតម្រូវការប្រេងឥន្ធនៈ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here