ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួច ឬអាចនិយាយថា“ស្ថិតនៅក្នុងសភាពទ្រឹង”ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈភាពរឹងមាំរបស់ទីផ្សារការងារអាមេរិកអាចជំរុញឱ្យធនាគារកណ្តាលអាមេរិក(Fed)បន្តរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១សេន ឬ០,០១ភាគរយដល់៦៨,៨១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0036 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង៣សេន ឬ០,០៤% ដល់៦៧,០៣ដុល្លារក្នុងមួយបារ៉ែល។
ទីផ្សារការងាររបស់សហរដ្ឋអាមេរិកបានបង្ហាញភាពរឹងមាំ ខណៈទិន្នន័យថ្មីបានបង្ហាញថា បណ្តាក្រុមហ៊ុនអាមេរិកបានបង្កើតការងារបន្ថែមចំនួន១៤៧.០០០កន្លែងលើសការរំពឹងទុក កាលពីខែមិថុនា។ ចំណែក អត្រាភាពគ្មានការងារធ្វើបានធ្លាក់ចុះទុកមកនៅត្រឹមចំនួន៤,១ភាគរយ ដែលជាសញ្ញាបង្ហាញថា សេដ្ឋកិច្ចអាមេរិកនៅតែមានភាពធន់៕