តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានការព្រួយបារម្ភលើការថយចុះនៃតម្រូវការប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងឆៅធំជាងគេបំផុតលើពិភពលោក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៤សេន ឬ០,៣៥% មកនៅត្រឹម៦៨,៨៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0044 GMT បន្ទាប់ពីបានកើនឡើង៣ភាគរយ កាលពីថ្ងៃពុធម្សិលមិញ។

ជាមួយគ្នានោះ តម្លៃប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate បានធ្លាក់ចុះ២៤សេន ឬ០,៣៦ភាគរយមកនៅត្រឹម៦៧,២១ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានកើនឡើង៣,១ភាគរយកាលពីថ្ងៃពុធម្សិលមិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ស្តុកប្រេងឆៅក្នុងស្រុកបានកើនឡើងចំនួន៣,៨លានបារ៉ែលដល់ចំនួន៤១៩លានបារ៉ែលកាលពីសប្តាហ៍មុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here