សមាគមន៍សេដ្ឋកិច្ចចិន-អាស៊ីស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ដោយៈ ម៉ាល័យ

    ភ្នំពេញៈ លោកយុន ហេង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយសមាគមន៍សេដ្ឋកិច្ចចិន-អាស៊ី ដែលមានបំណងចង់ស្វែងរកឱកាសវិនិយោគ និងបម្លាស់ទីឧស្សាហកម្មរបស់ខ្លួនមកប្រទេសកម្ពុជា។

លោកអគ្គលេខាធិការរង បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវិនិយោគិនក្នុងសមាគមន៍ ដែលបានបង្ហាញអំពីបំណងចង់វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងឱកាសនោះ លោកយុន ហេងបានគូសរំលេចអំពីស្ថានភាពនៃការវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការគាំទ្ររបស់រាជរដ្ឋាភិបាលដល់វិស័យឯកជន និងភាពអំណោយផលនៃការលើកទឹកចិត្តចំពោះវិនិយោគិនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here