កម្ពុជារៀបចំសេចក្តី“សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញា សិប្បនិម្មិត”

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោកកែវ សុទ្ធិ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាថ្នាក់ជាតិស្ដីពី “សេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត” និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “របាយការណ៍ស្តីពីការវាយតម្លៃភាពរួចរាល់ផ្នែកសីលធម៌បញ្ញាសិប្បនិម្មិតនៅកម្ពុជា”។

សិក្ខាសាលាថ្នាក់ជាតិនេះ អង្គសិក្ខាសាលាបានបន្តដោយមានកិច្ចពិភាក្សាតាមក្រុមចំនួន១៥ ដោយមានសិក្ខាកាមចូលរួមសរុប ជាង៣០០នាក់ តំណាងតួអង្គពាក់ព័ន្ធចម្រុះ ក្នុងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិត ដើម្បីផ្ដល់សុពលភាពលើធាតុចូលកន្លងមក និងប្រមូលធាតុចូលបន្ថែម លើសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពី បញ្ញាសិប្បនិម្មិត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមទាំង១៥ បានពិភាក្សាយ៉ាងផុសផុលលើមូលបទធំៗចំនួន ៣ គឺបញ្ញាសិប្បនិម្មិត ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច បញ្ញាសិប្បនិម្មិតដើម្បីការអភិវឌ្ឍសង្គម និងបញ្ញាសិប្បនិម្មិតដើម្បីរដ្ឋាភិបាលឌីជីថល។ ក្រោយពីកិច្ចពិភាក្សាតាមក្រុម ការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារួម សិក្ខាសា​លាបានបញ្ចប់ដោយបរិបូរណ៍ និងពោរពេញដោយការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធរួមមានក្រសួង ស្ថាប័ន អ្នកជំនាញអន្តរជាតិ វិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ អ្នកប្រកបវិជ្ជាជីវៈ និងនិស្សិតផងដែរ។

ក្នុងឱកាសថ្លែងសុន្ទរកថាបិទសិក្ខាសាលា លោករដ្ឋលេខាធិ​ការ កែវ សុទ្ធិ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” នឹងដើរតួនាទីជាចក្ខុវិស័យជាតិ និងជាយុទ្ធសាស្ត្រសម្រាប់បម្រើអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់គ្នា រួមទាំងក្រសួង ស្ថាប័ន វិស័យឯកជន គ្រឹះស្ថានអប់រំស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងសាធារណៈជន។ បញ្ញាសិប្បនិម្មិតមិនមែនជាបច្ចេកវិទ្យា ដែលនឹងត្រូវអភិវឌ្ឍនិងគិតគូរនាពេលអនាគតទៀតនោះទេ គឺជាបច្ចេកវិទ្យាដែលត្រូវអភិ​

លោកកែវ សុទ្ធិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោ កស្រី ទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមសិក្ខាសាលាជាតិនេះ ដើម្បីផ្យព្វផ្សាយ “យុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត” ឱ្យក្លាយជាយុទ្ធសាស្ត្រគោលរួមសម្រាប់កំណត់ទិសដៅ ជំរុញការចាប់យកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងលើកកម្ពស់អភិបាលកិច្ចការប្រើប្រាស់ ដោយអនុលោមតាមបរិបទ នៃការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថល៕

LEAVE A REPLY

Please enter your comment!
Please enter your name here