តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះជាង១ភាគរយក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីអង្គការ OPEC+ បានប្រកាសត្រៀមបង្កើនទិន្នផលប្រេងឆៅលើសពីការរំពឹងទុកនៅក្នុងខែសីហាខាងមុខ។ ការណ៍នេះបានបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៨០សេន ឬ១,២ភាគរយមកនៅត្រឹម៦៧,៥០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0010 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ១,៣២ដុល្លារមកនៅត្រឹម៦៥,៦៨ដុល្លារក្នុងមួយបារ៉ែល។

អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ពួកគេ ឬហៅថា ជាអង្គការ OPEC+ បានឯកភាពគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដើម្បីបង្កើនផលិតកម្មប្រេងឆៅបន្ថែមចំនួន៥៤៨.០០០បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែសីហា៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here