ធនាគារហត្ថា រៀបចំកិច្ចប្រជុំនាយកសាខាប្រចាំឆ្នាំក្រោមប្រធានបទ “ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា”

        ដោយៈ សហសេវិក

        ភ្នំពេញៈ ធនាគារហត្ថា បានរៀបចំកិច្ចប្រជុំនាយកសាខាប្រចាំឆ្នាំ ក្រោមប្រធាន​ “ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា” ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនាថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងថ្នាក់គ្រប់គ្រង ព្រមទាំងលោកនាយក-នាយិកាសាខា របស់ធនាគារ ហត្ថា មកពីគ្រប់សាខាទូទាំងប្រទេស។ កិច្ចប្រជុំឆ្នាំនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណង បង្ហាញពីផែនការយុទ្ធសាស្ត្រ ព្រមទាំងគោលដៅសម្រាប់ឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ធនាគារ ហត្ថា បានមានប្រសាសន៍ថា “សុចរិតភាព សាមគ្គីភាព និងកិច្ចសហការ ក្នុងការបំពេញការងារប្រចាំថ្ងៃ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងមិនអាចអត់បាន ដើម្បីនាំនាវាធនាគារហត្ថា អាចឆ្លងកាត់ពុះពារឧបសគ្គទាំងឡាយ នៅក្នុងស្ថានភាពសេដ្ឋកិច្ចពិភពលោក ដែលមិនច្បាស់លាស់ដូចសព្វថ្ងៃនេះ ដើម្បីសម្រេ​ចឱ្យបាននូវវឌ្ឍនភាព និងភាពជោគជ័យទំាងអស់គ្នា នៅក្នុងឆ្នាំថ្មីនេះ”។

លោកឧកញ៉ា​ បានមានប្រសាសន៍បន្ថែមថា ប្រធានបទ “ពួតដៃគ្នាដើម្បីភាពរឹងមាំទាំងអស់គ្នា” នៃកិច្ចប្រជុំថ្ងៃនេះ ជួយក្រើនរំលឹកជាថ្មីម្តងទៀតអំពីសារៈសំខាន់ នៃការពួតដៃគ្នាបំពេញការងារប្រកប​ដោយភាពស្មោះត្រង់ឱ្យខាងតែបាន ក្នុងគោលដៅមានទំនួលខុសត្រូវខ្ពស់បំផុត ដើម្បី​​កសាងភាពធន់ និងភាពរឹងមាំទាំងអស់គ្នា ឆ្ពោះទៅកាន់ភាពរីកចម្រើន និងភាពជោគជ័យនាពេលអនាគតទាំងអស់គ្នា។

កិច្ចប្រជុំបានបញ្ចប់ជាមួយនឹងបរិយាកាស មានការចូលរួមយ៉ាងច្រើនកុះករ និងទទួលបានផ្លែផ្កាជាទីមោទនភាព តាមរយៈការធ្វើបទបង្ហាញ កិច្ចពិភាក្សា ការចែករំលែកពីវាគ្មិនជំនាញ និងសំណួរ-ចម្លើយពីអ្នកចូលរួមទាំងអស់ ដែលជាធាតុចូលដ៏មានសារៈសំខាន់​ និងមានតម្លៃសម្រាប់លោកនាយក-នាយិកាសាខា ពាំនាំយកទៅអនុវត្ត​ និងពង្រឹងកិច្ចការងារប្រចាំថ្ងៃ ដើម្បីជម្នះរាល់បញ្ហាប្រឈមផ្សេងៗ និងធានាឱ្យបាននូវភាពជោគជ័យ នាពេលខាងមុខ។

អំពីធនាគារ ហត្ថា

ធនាគារហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា អស់រយៈកាល៣០ឆ្នាំមកហើយ ដែលផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយ ដល់អតិថិជនរបស់ខ្លួន។ គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០២៣ ធនាគារហត្ថា កំពុងកាន់កាប់តំណែងជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៤ ផ្អែកលើការិយាល័យប្រតិបត្តិការរបស់ខ្លួន។

ធនាគារហត្ថា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ធនាគារ​​ ក្រុងស្រ៊ី ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំបំផុតលំដាប់ទី៥ នៅក្នុងព្រះរាជាណាចក្រថៃឡង់ដ៍ ដែលមានអាយុកាលអាជីវកម្មរយៈពេល៧៨ឆ្នាំ។ ធនាគារ ក្រុងស៊្រី ជាសមាជិកយុទ្ធសាស្ត្រ នៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG Financial Group ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេ នៅក្នុងប្រទេសជប៉ុន និងធំបំផុតមួយនៅក្នុងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here