ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងជាង២ភាគរយក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញឱ្យមនុស្សគ្រប់គ្នាភៀសខ្លួនចេញពីទីក្រុងតេអេរ៉ង់ ដោយបង្កឱ្យមានការព្រួយបារម្ភនៃភាពចលាចលនៅក្នុងតំបន់ និងការរំខានដល់ការផ្គត់ផ្គង់ប្រេង។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១,១៧ដុល្លារ ឬ១,៦ភាគរយដល់៧៤,៤ដុល្លារក្នុងមួយបារ៉ែលនៅម៉ោងសកល 0005 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង១,៣៤ដុល្លារ ឬ១,៨៧ភាគរយដល់៧៣,១១ដុល្លារក្នុងមួយបារ៉ែល។
អុីរ៉ង់ជាប្រទេសផលិតប្រេងធំជាងគេទី៣ ក្នុងចំណោមសមាជិកនៃអង្គការប្រទេសនាំចេញប្រេង(OPEC)។ អរិភាពអាចរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅរបស់អុីរ៉ង់ និងជំរុញឱ្យតម្លៃប្រេងឆៅកើនឡើង៕