តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈស្តុកប្រេងឆៅ និងស្តុកប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកបានកើនឡើងខុសអំពីការរំពឹងទុក ដោយបង្កឱ្យមានការព្រួយបារម្ភអំពីការថយចុះនូវតម្រូវការប្រេងនៅក្នុងប្រទេសមានទំហំសេដ្ឋកិច្ចធំជាងគេទី១ លើពិភពលោក។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៣សេន ឬ០,៥ភាគរយ ដល់៦៤,៥៨ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0038 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ៣២សេនមកនៅត្រឹម៦១,២៥ដុល្លារក្នុងមួយបារ៉ែល។

ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើង១,៣លានបារ៉ែលដល់ចំនួន៤៤៣,២លានបារ៉ែលកាលពីសប្តាហ៍មុន។ នេះបើយោងតាមរដ្ឋបាលព័ត៌មានថាមពលអាមេរិក ​​(EIA)។ រីឯ ក្រុមអ្នកវិភាគធ្លាប់បានរំពឹងថា ស្តុកប្រេងឆៅនឹងថយចុះចំនួន១,៣លានបារ៉ែលទៅវិញ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here