តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈទីផ្សារបានវាយតម្លៃលទ្ធផលនៃកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន មិនទាន់ត្រូវបានពិនិត្យដោយលោក គួបផ្សំនឹងការថយចុះនៃតម្រូវការប្រេងនៅប្រទេសចិន និងការបង្កើនផលិតកម្មរបស់អង្គការ OPEC+។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១៩សេន ឬ០,៣ភាគរយមកនៅត្រឹម៦៦,៦៨ដុល្លារក្នុងមួយបារ៉ែល នៅម៉ោងសកល 0318 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ១៦សេនមកនៅត្រឹម៦៤,៨២ដុល្លារក្នុងមួយបារ៉ែល។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick បានអះអាងថា ក្រុមមន្ត្រីអាមេរិក និងចិនបានព្រមព្រៀងលើក្របខ័ណ្ឌមួយ ដើម្បីបន្តការផ្អាកការយកពន្ធបដិការឡើងវិញ និងដោះស្រាយការរឹតបន្តឹងការនាំចេញរបស់ចិនលើប្រភេទរ៉ែកម្រ និងមេដែក៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here