ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ និងវិស័យឯកជនបានបើកកិច្ចប្រជុំពិភាក្សាលើកទី១ ស្ដីពីការចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន សម្រាប់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម។
កិច្ចប្រជុំនេះបានដឹកនាំដោយហេង ណន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកមាស សុខសេនសាន រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហប្រធាននៃក្រុមការងារអន្តរក្រសួង ដើម្បីចរចាកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន សម្រាប់គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ បានដឹកនាំកិច្ចប្រជុំនេះ។
កិច្ចប្រជុំនេះធ្វើឡើងជាមួយក្រុមហ៊ុន PPLC Superport & Industrial Co., Ltd ដឹកនាំដោយលោកបណ្ឌិត Yap Kwong Weng ប្រធានផ្នែកយុទ្ធសាស្ត្រ និរន្តរភាព និងទំនាក់ទំនង។
កិច្ចប្រជុំខាងលើ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិភាក្សាលើចំណុចគន្លឹះ និងខ្លឹមសារសំខាន់ៗ ដែលនឹងត្រូវបញ្ចូលនៅក្នុងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន សម្រាប់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម៕