តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានបន្តកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានកើនឡើងជាង៤ភាគរយកាលពីថ្ងៃអង្គារម្សិលមិញ ដោយសារការព្រួយបារម្ភថា ជម្លោះរវាងអុីរ៉ង់ និងអុីស្រាអែលអាចជះផលប៉ះពាល់ដល់ការផ្គត់ផ្គង់ប្រេងឆៅ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១៩សេន ឬ០,២៥ភាគរយដល់៧៦,៦៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0029 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង២៣សេន ឬ០,៣១ភាគរយ ដល់៧៥,០៧ដុល្លារក្នុងមួយបារ៉ែល។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារម្សិលមិញបានអំពាវនាវឱ្យប្រទេសអុីរ៉ង់ចុះចាញ់ដោយគ្មានលក្ខខណ្ឌ ខណៈសង្រ្គាមផ្លូវអាកាសរវាងអុីរ៉ង់ និងអុីស្រាអែលបានឈានចូលដល់ថ្ងៃទីប្រាំមួយ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here