កម្ពុជានឹងរៀបចំវេទិកាពាណិជ្ជកម្មឌីជីថល និងពិព័ណអនឡាញ នៅខែកញ្ញាខាងមុខ

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ សកម្មភាពទាក់ទាញជាច្រើន នឹងត្រូវបង្ហាញនៅក្នុង “វេទិកាពាណិជ្ជកម្ម ឌីជីថល និងពិព័រណ៍អនឡាញ លើកទី២” ដែលត្រៀមរៀបចំនៅខែកញ្ញាខាងមុខនេះ។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសន្និសិទសារព័ត៌មានស្ដីពីការៀបចំ “វេទិកាពាណិជ្ជកម្ម ឌីជីថល និងពិព័រណ៍អនឡាញលើកទី២” ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ ដើម្បីបង្កើនការផ្សព្វផ្សាយ និងជំរុញការប្រើប្រាស់ និងនាំចេញផលិ​តផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ព្រមទាំងជំរុញយុទ្ធនាការទិញផលិត​ផលខ្មែរតាមអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម វេទិកាពាណិជ្ជកម្មឌីជីថល ត្រូវចាប់ផ្តើមជាលើកដំបូងកាលពីឆ្នាំ២០២៤ អមនឹង ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា (CTE) ដោយមានការអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរះរាជាណាចក្រកម្ពុជា។

ផ្អែកលើមូលដ្ឋានគ្រឹះដ៏ជោគជ័យនេះ វេទិកាពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ គ្រោងនឹងរៀបចំឡើងវិញជាលើកទី២ ដែលនឹងមានបញ្ចូលនូវកម្មវិធីសំខាន់ៗ ជាច្រើនក្នុងគោលបំណងជំរុញកិច្ចពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល, ក្របខណ្ឌគោលនយោបាយ ការផ្សព្វផ្សាយ និងជំរុញការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការជំរុញការប្រើប្រាស់ ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិ ជាពិសេសថ្នាល CambodiaTrade.com របស់ក្រសួងពាណិជ្ជកម្ម។

លោកជំទាវរដ្ឋលេខាធិការបន្តថា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ថ្លែងក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤ បានជំរុញឱ្យបន្តអនុវត្តអភិក្រម “ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី” ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនជាតិ និងអន្តរជាតិ ដើម្បីពង្រីកទីផ្សារសម្រាប់ផលិតផលខ្មែរ។

លោកជំទាវជា រដ្ឋាបាមបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ខាងមុខនេះ ក្រសួងពាណិជ្ជកម្ម សង្ឃឹមយ៉ាងមុតមាំថា នឹងសម្រេចបាននូវគោលដៅចម្បងៗ រួមមាន៖ ការបង្កើនការចូលរួមកាន់តែច្រើនក្នុងការធ្វើ ពាណិជ្ជកម្មឌីជីថល ទទួលបាននូវការផ្ដល់យោបល់ជាគោលនយោបាយល្អៗពី កម្មវិធីជជែកដេញដោលយុវជន, ជំរុញការធ្វើប្រតិបត្តិការ “ទិញផលិតផលខ្មែរ តាមអនឡាញ” កាន់តែច្រើនតាមរយៈ CambodiaTrade.com និង ecommerce marketplace ផ្សេងទៀត ការចាប់ដៃគូរវាងផ្នែកដឹកជញ្ជូន និងភ្នាក់ងារទូទាត់កាន់តែច្រើនឡើង។

វេទិកា និងពិព័រណ៍អនឡាញនេះ នឹងរៀបចំឡើងនៅតំបន់កោះពេជ្រ ដោយមានទៅតាមរបៀបវារៈសំខាន់ៗ ជាច្រើន រួមមាន៖ (១) ការរៀបចំស្តង់តាំងបង្ហាញផលិតផល សេវាកម្មឌីជីថលE-commerce Marketplace, ក្រុមហ៊ុនដឹកជញ្ជូន ធនាគារ និងអាជីវកម្មអនឡាញ ចំនួន៥០ស្តង់, (២) ការថ្លែងសុន្ទរកថាគន្លឹះ និងកិច្ចពិភាក្សារបស់ក្រុមហ៊ុនផ្តល់សេវាកម្ម អ្នកជំនាញ លើផ្នែកបញ្ញាសប្បនិម្មិត និងពាណិជ្ជកម្មឌីជីថល ក្នុងវេទិការពាណិជ្ជកម្មឌីជីថល(៣). ផ្ដល់ឱកាសឱ្យយុវជនចូលរួម ក្នុងកម្មវីធីជជែកដេញដោល (Youth Dabate), ៤.ការផ្សាយផ្ទាល់ដើម្បីជំរុញ យុទ្ធនាការ “ទិញផលិតផលខ្មែរតាមអនឡាញ” ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here