ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានបន្តកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីបានកើនឡើងជាង២ភាគរយកាលពីថ្ងៃសុក្រសប្តាហ៍មុន ស្របពេលមានលទ្ធភាពនៃការដាក់ទណ្ឌកម្មបន្ថែមទៀតរបស់សហរដ្ឋអាមេរិកលើប្រទេសរុស្ស៊ី។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៨សេនដល់៧០,៤៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0011 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៥សេនដល់៦៨,៥ដុល្លារក្នុងមួយបារ៉ែល។
ដើម្បីដាក់សម្ពាធលើទីក្រុងមូស្គូ៊ឱ្យមានការចរចាសន្តិភាពដោយស្មោះត្រង់ជាមួយភាគីអ៊ុយក្រែន សេចក្តីព្រាងច្បាប់របស់សហរដ្ឋអាមេរិក ដែលគ្រោងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ទទួលបានសន្ទុះនៅក្នុងសភាកាលពីសប្តាហ៍មុន។ ប៉ុន្តែ សេចក្តីព្រាងច្បាប់នេះរង់ចាំការគាំទ្រពីលោកប្រធានាធិបតីដូណាល់ ត្រាំ៕