តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្រោយទិន្នន័យបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះលើសពីការរំពឹងទុក ដែលជាសញ្ញាបង្ហាញពីកំណើននៃតម្រូវការប្រេងឥន្ធនៈ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៧សេន ឬ០,៣៩ភាគរយដល់៦៨,៧៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0000 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate បានកើនឡើង៣១សេន ឬ០,៤៧ភាគរយដល់៦៦,៦៩ដុល្លារក្នុងមួយបារ៉ែល។

យោងតាមរដ្ឋបាលព័ត៌មានថាមពលបានឱ្យដឹងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៣,៩លានបារ៉ែល មកនៅត្រឹមចំនួន៤២២,២លានបារ៉ែលកាលពីសប្តាហ៍មុន បើធៀបនឹងការព្យាករណ៍ថា នឹងធ្លាក់ចុះត្រឹមតែ៥៥២.០០០បារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here