ដោយៈ ម៉ាណេត
ភ្នំពេញៈ នៅពេលផ្សារបិទថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ទំហំជួញដូរភាគហ៊ុនសរុបបានកើនដល់៥០៥,១៤លានរៀល ដែលនេះជាតួលេខខ្ពស់បំផុតក្នុងត្រីមាសទី៤ ឆ្នាំ២០២០ គិតត្រឹមថ្ងៃនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX)។
របាយការណ៍បានឱ្យដឹងថា ភាគហ៊ុនដែលមានចំណែកច្រើនជាងគេគឺ PPSP និង ABC ដែលស្មើនឹង៥០% និង៣៧% រៀងគ្នានៃទំហំសរុប។ សន្ទស្សន៍ផ.ម.ក. បានងើបឡើងវិញ០,៦៩% មកដល់៦៤៧,១៨ ពិន្ទុ។
ភាគហ៊ុនចំនួនបួន ដែលរួមមាន PWSA PPAP PAS និងABC បានកើនឡើងដល់៦.១០០៛ ១១.៧០០៛ ១៤.១៦០៛ និង១៧.១០០៛រៀងគ្នា ដែលមានចន្លោះកំណើនពី៤០៛ ដល់៤៦០៛ ។
ផ្ទុយទៅវិញភាគហ៊ុន PPSP និង PEPC បានធ្លាក់ចុះមកត្រឹម១.២១០៛ និង២.៩០០៛ ។ ស្របពេលជាមួយគ្នានេះ ភាគហ៊ុនGTI រក្សាថ្លៃថេរដដែលត្រឹម២.៩៣០៛ ។
ទិន្នន័យបានពី CSX រហូតមកដល់ពេលនេះ ផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីចំនួន១៣ ក្នុងនោះក្រុមហ៊ុន៧ចុះបញ្ជីមូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុ៦ ផ្សេងទៀតចុះបញ្ជីសញ្ញាបណ្ណសាជីវកម្ម ខណៈក្រុមហ៊ុន១៣នេះ បានប្រមូលមូលនិធិរួមគ្នាបានប្រហែល២៥៣លានដុល្លារ៕