តើ​យូ​នី​ត​ខុន​ដូ​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​នៅ​ទីក្រុង​បាងកក​មានតម្លៃ​ប៉ុន្មាន?

ដោយៈ ម៉ា​ណេ​ត

បាងកកៈ វិស័យ​អចលនទ្រព្យ​នៅ​ទីក្រុង​បាងកក មានការ​រីកចម្រើន​ខ្លាំង ដោយសារ​សម្បូរ​ដោយ​អាគារខ្ពស់ៗ ពិសេស​អាគារ​ខុន​ដូ​ប្រណីត បើ​ប្រៀបធៀប​នឹង​ទីក្រុងសំខាន់ៗនៅ​តំបន់​អាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខុន​ដូប្រណីតៗនៅ​ទីក្រុង​មួយ​នេះ ត្រូវបាន​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់ ដើម្បី​ប្រកួតប្រជែង​ក្នុងការ​ចាប់យក​ចំណែក​ទីផ្សារ ខណៈ​យូ​នី​ត​ខុន​ដូ​តម្លៃ​ថ្លៃ​បំផុត នៅក្នុង​ទីក្រុង​មួយ​នេះ ត្រូវបាន​ដាក់​ក​ក្នុងតម្លៃ៦៥០លាន​បាត (ប្រមាណ២០លាន​ដុល្លារ) ក្នុង​ឆ្នាំ២០២០ ។ នេះ​បើ​យោងតាម​គេ​ទំព័រ The Thaiger ។

អ្នក​អភិវឌ្ឍន៍​គម្រោង 98 Wireless ដែលជា​គម្រោង​ខុន​ដូ និង​អា​ផាត​មិនមាន​ទីតាំងនៅ​តំបន់​ឡាំ​ភី​នី ទីក្រុង​បាងកក និង​ជា​គំរោង​ដែល​បានបញ្ចប់​នៅ​ខែមីនា ឆ្នាំ២០១៧ បានដាក់​លក់​យូ​នី​ត​លំដាប់​ប្រណីត​របស់ខ្លួន ក្នុងតម្លៃ​ប្រមាណ២០លាន​ដុល្លារ​កាលពី ឆ្នាំ២០២០ ។

គម្រោង​ខុន​ដូ​នេះ​មាន​កម្ពស់ ២៧ជាន់ និង ៧៧យូ​នី​ត ហើយ​មាន​ទីតាំង​នៅលើ​ដងផ្លូវ Wireless Road ដែលជា​មហាវិថី​អមដោយ​ដើមឈើ នៅក្នុង​សង្កាត់​លំនៅដ្ឋាន-ការទូត​ដ៏​ប្រណីត ហើយ​នៅ​ជិត​ស្ថានីយ៍​រថភ្លើង Ploenchit និង​ស្ថានទូត​អាមេរិក ក៏​នៅក្បែរនោះ​ផងដែរ។

យោងតាម​គេ​ទំព័រ The Thaiger បានឱ្យដឹងថា យូ​នី​ត​ខុន​ដូ​នេះ ពិបាក​ក្នុង​ការទិញ​ខ្លាំងណាស់ ដោយសារ​ស្ថិតក្នុង​តំបន់​អចលនទ្រព្យ មានតម្លៃ​ថ្លៃ​បំផុត​ក្នុង​ទីក្រុង​បាងកក៕

LEAVE A REPLY

Please enter your comment!
Please enter your name here