តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងដល់កម្រិតខ្ពស់បំផុតគិតចាប់តាំងពីខែមករាក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ខណៈការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែររបស់ប្រទេសអុីរ៉ង់បានបង្កឱ្យមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងឆៅ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១,៩២ដុល្លារ ឬ២,៤៩ភាគរយដល់៧៨,៩៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0117 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate របស់អាមេរិកបានកើនឡើង១,៨៩ដុល្លារដល់៧៥,៧៣ដុល្លារក្នុងមួយបារ៉ែល។

តម្លៃប្រេងឆៅបានកើនឡើងយ៉ាងគំហុក បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា លោកបានបំផ្លាញទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អុីរ៉ង់កាលពីចុងសប្តាហ៍ ដោយសហការគ្នាជាមួយអុីស្រាអែល ខណៈដែលទីក្រុងតេអេរ៉ង់បានប្តេជ្ញាការពារខ្លួន៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here