អគ្គនាយកដ្ឋានពន្ធដារបានអំពាវនាវដល់ក្រុមហ៊ុន-សហគ្រាសបង់ពន្ធតែមប្រិ៍សារពើពន្ធឱ្យទាន់ពេលវេលា

ដោយ៖ សាវុធ

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ បានអំពាវនាវម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដ្ឋានទាំងអស់ រួសរាន់ដាក់លិខិតប្រកាសបង់ពន្ធតែមប្រិ៍សារពើពន្ធ សម្រាប់ឆ្នាំ២០២១នេះ ឱ្យទាន់ពេល ដើម្បីចៀសវាងការកកស្ទះ ខណៈថ្ងៃផុតកំណត់ថ្ងៃទី៣១ ខែមីនាខាងមុខនេះ។

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ដើម្បីជៀសវាងការកកស្ទះក្នុងការទទួលលិខិតប្រកាស និងបង់ប្រាក់ពន្ធខាងលើម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មដ្ឋាន ដែលជាអ្នកជាប់ពន្ធធំ និងអ្នកជាប់ពន្ធតូច-មធ្យម ដែលមានអាសយដ្ឋាននៅរាជធានីភ្នំពេញ រួសរាន់អញ្ជើញមកដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធតែមប្រិ៍សារពើពន្ធឲ្យបានទាន់ពេលវេលា នៅទីចាត់ការពន្ធដាររាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះដែរ ចំពោះសហគ្រាសអ្នកជាប់ពន្ធតូច-មធ្យម ដែលមានអាសយដ្ឋាននៅតាមបណ្តាខេត្ត សូមដាក់លិខិតប្រកាស និងបង់ប្រាក់ពន្ធតែមប្រិ៍សារពើពន្ធ នៅតាមសាខាពន្ធដារខេត្ត ដែលសហគ្រាសស្ថិតនៅ។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ក្នុងករណីហួសកាលកំណត់ខាងលើនេះក្រុមហ៊ុន ឬអាជីវកម្មដ្ឋានរបស់លោក-លោកស្រីនឹងត្រូវទទួលរងទោសទណ្ឌ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here