ទីផ្សារ​ភាគហ៊ុន​ប្រទេស​ចិន ហក់​ឡើង​ក្រោយ​ពិធីបុណ្យ​និទាឃៈ​រដូវ​បានបញ្ចប់

ដោយៈ​សុខុម

តូ​ក្យូ / វ៉ា​ស៊ីន​តុ​ន: ទីផ្សារ​ភាគហ៊ុន​ប្រទេស​ចិន បាន​ហក់​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ កុម្ភៈ នៅក្នុង​វគ្គ​ជួញដូរ​ដំបូង​របស់ខ្លួន បន្ទាប់ពី​ការបិទ​ឈប់សម្រាក​រយៈពេល២ សប្ដាហ៍ ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន (បុណ្យ​និទាឃៈ​រដូវ) បានធ្វើ​ឱ្យមាន​សុទិដ្ឋិនិយម​ជាថ្មី​ថា សេដ្ឋកិច្ច​សកល​កំពុង​បង្កើនល្បឿន​ឆ្ពោះទៅរក​កំណើន។ នេះ​បើ​យោងតាម​សារព័ត៌មាន CNA ចុះផ្សាយ​ក្នុង​ថ្ងៃ​ដដែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជា​យ៉ាងណា ខណៈ​ទីផ្សារ​ភាគហ៊ុន​ចិន​ហក់​ឡើង ០,៧៧% ទីផ្សារ​ភាគហ៊ុនផ្សេងៗទៀត​នៅ​អាស៊ី បែរជា​ធ្លាក់ចុះ​ទៅវិញ ដោយសារ​ការ​សម្រុក​ល​ក់​ចេញ​ភាគហ៊ុន​នៅពេល​ភាគហ៊ុន​ឡើងថ្លៃ (Profit-taking)។

MSCI ដែល​ជាស​ន្ទ​ស្សន៍​ផ្សារភាគហ៊ុន​ធំ​បំផុត នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ក្រៅពី​ប្រទេស​ជប៉ុន បាន​ដាំ​ក្បាល​ចុះ ០,១៥% ប៉ុន្តែ​ស្ថិតនៅ​កៀក​កម្រិត​ខ្ពស់បំផុត មិន​ធ្លាប់មាន​នៅឡើយ។ ចំណែក​ទីផ្សារ​ភាគហ៊ុន​អូស្ត្រាលី បាន​ធ្លាក់ចុះ ០,០៥% ខណៈ​ទីផ្សា​ភាគហ៊ុន Nikkei របស់​ជប៉ុន​គ្មាន​ការប្រែប្រួល។ ចំណែកឯ​ទីផ្សារ​ភាគហ៊ុន​អាមេរិក E-mini S&P 500 បាន​ធ្លាក់ចុះ ០,០៤% ។

នៅ​សង្កាត់​ពាណិជ្ជកម្ម​ដ៏​ល្បីល្បាញ Wall Street របស់​សហរដ្ឋអាមេរិក ភាគហ៊ុន​បច្ចេកវិទ្យា​បាន​ធ្លាក់ចុះ ដោយ​ទាញ​ឱ្យ​ទីផ្សារ​ហ៊ុន Nasdaq ធ្លាក់ចុះ​ដែរ ខណៈពេល​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ផ្សេងទៀត​កើនឡើង ដោយសារ​សុទិដ្ឋិនិយម ចំពោះ​កំណើន​សេដ្ឋ​កិ ច្ចឡើង​វិញ។

ផ្សារភាគហ៊ុន​អាមេរិក Dow Jones Industrial Average បាន​ហក់​ឡើង ០,២៩% ខណៈ​ផ្សារ​ហ៊ុន S&P 500  បាន​ធ្លាក់ចុះ ០,០៣% ហើយ​ផ្សារភាគហ៊ុន Nasdaq បាន​ធ្លាក់ចុះ ០.៥៨% ។ ស​ន្ទ​ស្សន៍​ភាគហ៊ុន​ពិភពលោក របស់ MSCI បាន​ធ្លាក់ចុះ ០,០៤% ប៉ុន្តែ​ស្ថិតនៅ​កៀក​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន​នៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here