ចំណេះដឹង! តើ​ការវាយតម្លៃ​ភាគហ៊ុន​មាន​អត្ថប្រយោជន៍​អ្វីខ្លះ?

ដោយៈ សាវុធ

ភ្នំពេញៈ ការទិញ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​មួយ​គឺមាន​ន័យ​ដូចនឹង​ការទិញ​ក្រុមហ៊ុន​មួយ​ដូច្នោះ​ដែរ គ្រាន់តែ​ត្រង់នេះ វា​ជា​ការទិញ​ក្រុមហ៊ុន​មួយផ្នែក​ទៅតាម​សមាមាត្រ​ណាមួយ។

ដូច្នេះ ការវាយតម្លៃ​ភាគហ៊ុន គឺជា​ការវាយតម្លៃ​ក្រុមហ៊ុន​ទាំងមូល រួច​ចែក​នឹង​ចំនួន​ហ៊ុន​សរុប ដើម្បី​ទទួលបាន​តម្លៃ​ក្នុង​មួយ​ភាគហ៊ុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវាយតម្លៃ​នេះ​មាន​អត្ថប្រយោជន៍​យ៉ាងខ្លាំង។ យើង​មិនអាច​ទិញ​អ្វីមួយ ដោយ​មិនដឹង​អំពី​តម្លៃ​និង​អត្ថប្រយោជន៍​របស់​វា​នោះទេ។ បើទោះជា​ក្រុមហ៊ុន​មួយ​ជា​ក្រុមហ៊ុន​ល្អ រកប្រាក់​ចំណេញ​បាន​ច្រើន​ក៏ដោយ ក៏​យើង​មិនមែន​ចេះតែ​ទិញ​នៅ​ថ្លៃ​ណា​ក៏បាន​នោះទេ។

ហើយ​ផ្ទុយ​មកវិញ បើ​ក្រុមហ៊ុន​មួយ​មិនសូវ​ល្អ រកប្រាក់​ចំណេញ​មិនសូវ​បាន ក៏​យើង​មិនគួរ​បដិសេធ​ទាំងស្រុង​ភ្លាម​មិន​ទិញ​នោះដែរ យើង​គួរ​ពិចារណា​ទៅ​ថ្លៃ​របស់​វា​សិន​ដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here