សុខភាពក្នុងវិស័យហិរញ្ញវត្ថុនៅតែមានភាពល្អប្រសើរក្នុងឆមាសដំបូងនៃឆ្នាំនេះ

ដោយៈលក្ខិណា

ភ្នំពេញៈ សុខភាពហិរញ្ញវត្ថុនៅកម្ពុជា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ នៅតែមានភាពល្អប្រសើរ ខណៈឥណទានមានការរីកលូតលាស់ប្រមាណ៧ភាគរយ និងប្រាក់បញ្ញើសន្សំមានការរីកលូតលាស់ប្រមាណ១៣,៧៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិតអ៊ិន ចាន់នីប្រធានសមាគមធនាគារនៅកម្ពុជានៅព្រឹកថ្ងៃទី១កក្កដា២០២១នេះ។

លោកបណ្ឌិតបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១ កក្កដានេះថា គិតត្រឹមដំណាច់ខែ មិថុនា ២០២១នេះ បញ្ញើសន្សំនៅក្នុងប្រព័ន្ធធនាគារបានកើនឡើងដល់៥.០៥៧លានដុល្លារអាមេរិក និងឥណទានផ្ដល់ជូនអតិថិជនវិញ មានទំហំ៤.៦១៧លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “គុណភាពឥណទានក្នុងរយៈពេល៦ខែដើមឆ្នាំនេះគឺល្អ តែមិនល្អណាស់ណាទេ ដោយសារតែយើងគាំទ្រដល់អាជីវកម្មអតិថិជនរបស់យើង ដែលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ១៩”។

ក្នុងស្ថានភាពកូវីដ១៩ បានរីករាលដាលកាន់តែខ្លាំង ជាពិសេសពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១ សមាគមធនាគារនៅកម្ពុជា បានចេញសេចក្តីប្រកាសអន្តរាគមន៍ជួយសម្រួលដល់អតិថិជន ជាច្រើនតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ដូចជាការរៀបចំឥណទានឡើងវិញ ចំពោះអតិថិជនដែលរងផលប៉ះពាល់ពីកូវីដ១៩ ពន្យារការបង់ប្រាក់ សម្រាប់អតិថិជនដោយមិនពិន័យជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here