ចំណេះដឹងផ្សារហ៊ុនៈតើការជួញដូរភាគហ៊ុនត្រូវដំណើរការដូចម្តេច?

ដោយៈសិរី

ភ្នំពេញៈ ការជួញដូរភាគហ៊ុន ជាដំណើរការមួយ ដែលទាមទារឲ្យវិនិយោគិនសិក្សាស្វែងយល់ ដើម្បីទទួលបានផលចំណេញ និងបញ្ចៀសបាននូវហានិភ័យនានា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គេហទំព័រហិរញ្ញវត្ថុឈានមុខគេនៅកម្ពុជា Cambodiafinancialtimes.com សូមលើកយកចំណេះដឹងថ្មី សម្រាប់លោកអ្នកបានសិក្សាស្វែងយល់ ពីដំណើរការជួញដូរភាគហ៊ុនចំនួន៥ចំណុច រូមមាន ទី១ វិនិយោគិនដាក់បញ្ជាទិញ ឬលក់ភាគហ៊ុនទៅកាន់ក្រុមហ៊ុនមូលបត្រ ទី២ ក្រុមហ៊ុនមូលបត្រនឹងបញ្ជូនបញ្ជានោះ បន្តមកកាន់ផ្សារមូលបត្រកម្ពុជា ទី៣ ផ្សារមូលបត្រកម្ពុជាផ្គូរផ្គងបញ្ជានោះ ជាមួយនឹងបញ្ជារបស់វិនិយោគិនផ្សេងទៀត។

ទី៤ ផ្សារមូលបត្រកម្ពុជានឹងផ្ដល់លទ្ធផល នៃការជួញដូរទៅក្រុមហ៊ុនមូលបត្រ និងទី៥ ក្រុមហ៊ុនមូលបត្រ នឹងផ្ដល់ដំណឹងបន្តទៅកាន់វិនិយោគិនវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here