សញ្ញាវិជ្ជមានៈភ្នំពេញអត្រាឆ្លងកូវីដ១៩ធ្លាក់ចុះខ្លាំង តែអាជីវកម្មជាច្រើននៅបន្តរឹតបន្តឹង

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជា កាលពីពេលថ្មីៗនេះថា អត្រាឆ្លងកូវីដ១៩នៅក្នុងរាជធានីភ្នំពេញ បានធ្លាក់ចុះទាបហើយ ដោយក្នុងមួយថ្ងៃត្រឹម១ខ្ទង់ និងថ្ងៃខ្លះ២ខ្ទង់ប្រមាណជាង១០នាក់ប៉ុណ្ណោះ។

ចំណែកអត្រាអ្នកឈឺធ្ងន់ និងអ្នកស្លាប់វិញក៏ឃើញថាធ្លាក់ចុះខ្លាំងផងដែរ ។ ការធ្លាក់ចុះនេះ គឺបន្ទាប់ពីពលរដ្ឋនៅរាជធានីភ្នំពេញ បានទទួលវ៉ាក់សាំងគ្រប់គ្នា។

ទោះបីជាមានការថយចុះខ្លាំងយ៉ាងនេះក្ដី ក៏អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តរឹតបន្តឹងចំពោះអាជីវកម្ម ដែលមានហានិភ័យឆ្លងខ្ពស់ដដែល ដូចជាបៀរហ្កាដិន ក្លឹប កម្សាន្ត ក្លឹបហាត់ប្រាណ និងការជួបជុំប្រមូលផ្ដុំផឹកស៊ីជាដើម និងបានធ្វើឱ្យម្ចាស់អាជីវកម្ម ភោជ​នីយដ្ឋាន ក្លឹបកម្សាន្ត បៀរហ្កាដិន ខារ៉ាអូខេ នៅតែបន្តប៉ះពាល់នឹងការបាត់បង់ចំណូល ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះថា ទោះបីជារាជធានីមានការថយចុះក្ដី ក៏យើងមិនទាន់អនុញ្ញាតឱ្យមានអាជីវកម្មប្រមូលផ្ដុំ បើកបាននៅឡើយ ព្រោះយើងត្រូវប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាលនៃមេរោគកូវីដប្រភេទថ្មី ដែលតា ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងរាជធានីភ្នំពេញផងដែរ។

លោកបន្តថា “ជាដំបូងយើងបើកសាលារៀនពីព្រោះ ការអប់រំមានសារសំខាន់ណាស់សម្រាប់អនាគតប្រទេសជាតិ ដូច្នេះយើងត្រូវរៀបចំបើកមុន ហើយបើសិនជាស្ថានភាពល្អនឹងបើកដំណើរការវិស័យផ្សេងៗបន្តបន្ទាប់ទៀត”។
លោកឃួង ស្រេងបានបន្តថា សម្រាប់ការហូបចុកមិនចាំបាច់ ទាល់តែជុំគ្នាទើបហូបបាននោះទេ អាចខ្ចប់យកទៅហូបនៅផ្ទះគឺមានរស់ជាតិដូចគ្នា ហូបបានដូចគ្នាពីព្រោះពេលនេះ យើងអត់ត្រូវការជុំគ្នាសប្បាយដូចមុនទេ យើងរង់ចាំឱ្យកូវីដ១៩បាត់សិនយើងនឹងដំណើរការដូចមុន។

សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជាក៏បានលើកឡើងថា កម្ពុជាគ្រោងនឹងបើកដំណើរការទេសចរណ៍ក្នុងស្រុកមុនគេ ពីព្រោះវិស័យទេសចរណ៍សេវាកម្មនេះមានសារសំខាន់ណាស់ ក្នុងការជំរុញកំនើនសេដ្ឋកិច្ច។ ម្យ៉ាងទៀតទេសចរក្នុងស្រុកក៏ចាយលុយច្រើនដែរ ហើយទេសចរខ្លះចាយច្រើនជាងទេសចរបរទេសផង។ ការចាយវាយរបស់ពលរដ្ឋក្នុងស្រុក នឹងជួយដល់អ្នកបម្រើការក្នុងវិស័យនេះ ទទួលអត្ថប្រយោជន៍និងកាត់បន្ថយនូវផលប៉ះពាល់មួយចំណែកផងដែរ។

បន្ទាប់ពីបើកទេសចរណ៍ក្នុងស្រុក កម្ពុជានឹងបើកទទួលទទួលភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្សាន្ត និងធ្វើចត្តាឡីស័កតែ៧ថ្ងៃប៉ុណ្ណោះ ក្នុងក្នុងរយៈពេលធ្វើច ត្តាឡីស័កនោះ ក៏មិនឱ្យគាត់ស្នាក់នៅក្នុងបន្ទប់សណ្ឋាគាររហូតដែរ គាត់អាចដើរទស្សនានៅតំបន់ជុំវិញបាន ក្រោយ៧ថ្ងៃអាចធ្វើដំណើរឆ្លងខេត្តបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here