ដោយៈសុធា
ភ្នំពេញៈ ការលក់រាយនៃទំនិញប្រើប្រាស់របស់ប្រទេសចិន ត្រូវបានរំពឹងថាកើនឡើងរហូតដល់ ៦. ៨ ទ្រីលានដុល្លារនៅឆមាសទីមួយឆ្នាំ ២០២១។
យោងតាមរបាយការណ៍របស់ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន បានលើកឡើងថា ទិន្នន័យនេះបានកើនឡើងប្រមាណ១២.៥ ភាគរយបើប្រៀបធៀបនឹងឆ្នាំមុន និង កើនឡើង៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០១៩។
ដោយពិចារណាទៅលើកំណើន នៃលក់ប្រចាំខែនៅឆមាសទីពីរឆ្នាំ ២០២០ និន្នាការកំណើននៃអ្នកប្រើប្រាស់ នឹងកើនឡើងទាបបន្ទាប់ពីខ្ពស់សម្រាប់ឆ្នាំនេះ។ ហើយកំណើនប្រើប្រាស់នឹងបន្តងើបឡើងវិញនៅត្រីមាសទីបួន ឆ្នាំ ២០២១។
លោក Wang Bin មន្រ្តីក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅក្នុងសន្និសីទព័ត៌មាន បានលើកឡើងថា ការឈប់សំរាកថ្ងៃបុណ្យជាតិខាងមុខ នឹងជំរុញកំណើននៃប្រើប្រាស់ទំនិញរំពឹងថាកើនឡើងខ្លាំង ហើយប្រទេសនឹងត្រួតពិនិត្យទីផ្សារឡើងវិញ និងធានាការផ្គត់ផ្គង់គ្រប់គ្រាន់តំរូវការចាំបាច់ផងដែរ។
យោងតាមទិន្នន័យចុងក្រោយបានបង្ហាញអោយដឹងថា ការលក់រាយរបស់ប្រទេសចិន នៃទំនិញប្រើប្រាស់បានកើនឡើង២.៥ភាគរយ ពោលគឺកើនឡើងរហូតដល់ ៣. ៤៤ទ្រីលានយន់នៅខែសីហា នេះបើយោងតាមការិយាល័យស្ថិតិជាតិប្រទេសចិន៕