NBCប្រកាសដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារបន្ថែមទៀត

         ដោយៈសុផារី

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC)បានចេញសេចក្ដីជូនដំណឹង ដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ ដើម្បីឲ្យចូលរួមដាក់ឱ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៥០លានដុល្លារអាមេរិក សម្រាប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្អែកនេះ។

តាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជាបានញ្ជាក់ថា ចំពោះអត្រាដេញថ្លៃអប្បរមានឹងត្រូវប្រកាសនាព្រឹក នៃថ្ងៃដេញថ្លៃជាក់ស្ដែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមធនាគារជាតិនៃកម្ពុជា ការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារ គឺដើម្បីរក្សាស្ថិរភាពប្រាក់រៀល និងប្រាក់ដុល្លារលើទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here