តើអាស៊ាន-ឥណ្ឌានឹងពង្រឹងទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិងសេដ្ឋកិច្ច ឌីជីថលដូចម្តេច?

ដោយៈលក្ខិណា

ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានប្តេជ្ញានៅតែខិតខំជំរុញ និងពង្រឹងទៅលើកិច្ចសហប្រតិបត្តិការពាណិជ្ជ កម្ម វិនិយោគ ថាមពល ហិរញ្ញវត្ថុ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថល។ នេះបើតាមលទ្ធផលកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៨ នៅថ្ងៃទី២៨ តុលានេះ។

លោកបណ្ឌិត កៅ គឹម ហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានលើកទឹកចិត្តឱ្យក្រុម ប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា បន្តជំរុញតួនាទីរបស់ខ្លួន ក្នុងការលើកតម្កើងការធ្វើពាណិជ្ជកម្ម រវាងតំបន់អាស៊ាន និងឥណ្ឌា។ ប្រមុខរដ្ឋាភិបាលអាស៊ាន ថ្លែងអំណរគុណដល់ឥណ្ឌា ដែលបានផ្តល់ការគាំទ្រក្នុងការកសាងសមត្ថភាពរបស់អាស៊ាន តាមរយៈការបណ្តុះបណ្តាល ដោយផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត១ពាន់កន្លែង សម្រាប់និស្សិតប្រទេសសមាជិកអាស៊ាន ដើម្បីទៅសិក្សានៅឥណ្ឌា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានលើកចំណុចមួយចំនួន ជាពិសេសបានមើលឃើញថា ទោះបីមានវិបត្តិកូវីដ១៩ក្តី តែកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងឥណ្ឌា នៅតែមានភាពល្អប្រសើរ និងមានការរីកចម្រើន”។លោកបន្តថា “ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានចាត់ទុកឆ្នាំ២០២២ខាងមុខនេះ ជាឆ្នាំមិត្តភាពអាស៊ាន-ឥណ្ឌា ព្រោះជាខួប៣០ឆ្នាំ នៃដៃគូសន្ទនារវាងអាស៊ាននិងឥណ្ឌា”។

ជាពិសេសក្នុងខួប៣០ឆ្នាំនៃទំនាក់ទំនងនេះ ត្រូវជំរុញយ៉ាងណាឱ្យមានកម្មវិធី និងសកម្មភាពនានា ដើម្បីអបអរសាទរខួប៣០ឆ្នាំនៃទំនាក់ ទំនងនេះ ។ ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្វាគមន៍ ចំពោះការគាំទ្ររបស់ឥណ្ឌា ចំពោះកិច្ចប្រឹងប្រែងរបស់អាស៊ានក្នុងការស្តារប្រទេសតំបន់អាស៊ានឡើងវិញ ពីវិបត្តិជំងឺកូវីដ១៩ និងបានអរគុណឥណ្ឌា ដែលបានផ្តល់វិភាគទាន១លានដុល្លារ សម្រាប់មូលនិធិអាស៊ាន ឆ្លើយតបវិបត្តិជំងឺកូវីដ១៩នេះ។

លោកបន្ថែមថា ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា ទទួលស្គាល់នូវសារ សំខាន់នៃការពង្រឹងកិច្ច សហប្រតិបត្តិការលើការតភ្ជាប់អាស៊ាន។ ជាពិសេសត្រូវខិតខំជំរុញបន្ថែមទៀតនូវផែន ការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥។

លោកកៅ គឹមហួនបានបន្ថែមទៀតថា ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា ក៏បានវាយតម្លៃខ្ពស់ និងផ្តល់សារសំខាន់ទៅលើទស្សនទានអាស៊ានស្តីពី នយោបាយឥណ្ឌប៉ាស៊ីហ្វិក។ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានយល់ថា អាស៊ាន និងឥណ្ឌា ត្រូវជំរុញកិច្ចសហប្រតិបត្តិការគ្នា ធ្វើយ៉ាងណាឱ្យតំបន់ឥណ្ឌូប៉ាស៊ី ហ្វិក រក្សាបានសន្តិភាព ស្ថេរភាព និងសន្តិសុខ។

ប្រមុខរដ្ឋាភិបាលអាស៊ាន បានស្នើឥណ្ឌា បន្តការគាំទ្រជាពិសេ សទៅលើកិច្ចសហប្រតិបត្តិការនៅក្នុងអនុតំបន់ទន្លេមេគង្គ។ កិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន-ឥណ្ឌា បានពិភាក្សាបញ្ហាតំបន់មាន ដូចជា បញ្ហាសមុទ្រចិនខាងត្បូង និងវិបត្តិនៅមីយ៉ាន់ម៉ាផងដែរ។ សូមជម្រាបថា នៅក្នុងកិច្ចប្រជុំនេះ ប្រមុខរដ្ឋាភិបាលអាស៊ាន និងឥណ្ឌាបានអនុម័តលើសេចក្តីប្រកាសរួមអាស៊ាន និងឥណ្ឌាស្តីពី កិច្ចសហប្រតិបត្តិការលើចក្ខុវិស័យអាស៊ាន ស្តីអំពីឥណ្ឌូប៉ាស៊ីហ្វិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here