UNDP សន្យាជួយកៀងគរជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងរោងចក្រថាមពលនានានៅកម្ពុជា

ដោយៈសុផារី

ភ្នំពេញ: ទីភ្នាក់ងារអភិវឌ្ឈន៍អង្គការសហប្រជាជាតិ (UNDP) បានសន្យាថា នឹងជួយស្វែងរកជំនួយផ្សេងៗ និងកៀងគរថវិកាពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ជាពិសេសលើគម្រោងប្រសិទិ្ធភាពថាមពល និងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ។


នេះជាការលើកឡើងរបស់ លោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជាក្នុងជំនួបជាមួយ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបខាងលើនេះ ភាគីទាំង២បានស្វែងយល់បន្ថែម អំពីទស្សន:វិស័យរបស់ក្រសួង និងគម្រោងអាទិភាពនានា ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍប្រសិទិ្ធភាពថាមពល ក៏ដូចជាឱកាស និងគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត ដើម្បីបន្តនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។

លើសពីនេះភាគីទាំង២ ក៏បេ្តជ្ញាពង្រឹងការអនុវត្ត ស្របតាមអនុស្សារណៈយោគយល់គ្នា និងពង្រឹងភាពជាដៃគូ ក្នុងវិស័យថាមពលបន្តទៀត។

លោកស៊ុយ សែម បានបង្ហាញនូវគោលដៅ នៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា លទ្ធផលការងារ ក៏ដូចជាការរៀបចំគោលនយោបាយជាតិស្តីពី ប្រសិទ្ធភាពថាមពលពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here