ដោយ៖ សុផារី
ភ្នំពេញ៖ ហាងមាន់បំពងដ៏ល្បី Louisiana Famous Fried Chicken ដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក ដែលល្បីល្បាញតាំងពីឆ្នាំ១៩៧៦ នឹងកំពុងពង្រីកសាខាបន្ថែម ដោយមានវត្តមាននៅក្នុងផ្សារទំនើប ជីប ម៉ុង សែនសុខ ក្នុងពេលឆាប់ៗនេះ ដើម្បីបំពេញតម្រូវការអតិថិជនរបស់ ខ្លួន ។
សម្រាប់សាខានៅប្រទេសកម្ពុជា មាន់បំពង Louisiana Famous Fried Chicken មានសាខាទី១ នៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល ជាន់ទី៣ដែលកំពុងដំណើរការបច្ចុប្បន្ននេះ ហើយកំពុងពង្រីកខ្លួនសាខាទី២ នៅផ្សារទំនើប ជីប ម៉ុង សែនសុខ នៅជាន់ផ្ទាល់ដីឆាប់ៗនេះ។
ហាងមាន់បំពង Louisiana Famous Fried Chicken នឹងពង្រីកខ្លួនសាខាជាច្រើននៅរាជធានីភ្នំពេញ ដែលងាយស្រួលសំរាប់អតិថិជន រួមទាំងមានសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋាន។ សំរាប់ឆ្នាំខាងមុខ ហាងមាន់បំពងLouisiana នឹងបើកសាខាបន្ថែមនៅក្រុងព្រះសីហនុ និងខេត្តសៀមរាប។
បច្ចុប្បន្នហាងមាន់បំពងដ៏ល្បីពីអាមេរិក Louisiana ក្រៅពីមានវត្តមានហាងជាច្រើននៅសហរដ្ឋអាមេរិក ក៏មានវត្តមាននៅតាមបណ្តាប្រទេសមួយចំនួនដូចជា វៀតណាម ឥណ្ឌា កម្ពុជា និងប្រទេសផ្សេងទៀត៕