ស្វែងយល់សក្តានុពលសំខាន់ៗចំនួន៤នៃបរិវត្តកម្មឌីជីថលទៅលើសេដ្ឋកិច្ចកម្ពុជា

ដោយ:ម៉ាលីស

ភ្នំពេញៈ ជាមួយនឹងការរីកលូតលាស់ នៃបដិវត្តន៍ឧស្សាហកម្មទី ៤ ការផ្លាស់ប្ដូរបែបឌីជីថល និងក្លាយជាគំរូថ្មី នៃក្បាលម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ច ដ៏សំខាន់បំផុតមួយដែលមិនអាចជៀសបាន ប្រសិនបើកម្ពុជាត្រូវការសម្រេចចក្ខុវិស័យរយៈពេលវែងរបស់ខ្លួន ក្នុងការក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៥០។

យោងតាមសៀវភៅ “ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គ​មឌីជីថលកម្ពុជា ២០២១-២០៣៥” បានអោយដឹងថា សង្គមឌីជីថលមានសក្តានុពលសំខាន់ៗទៅលើសេដ្ឋកិច្ចរួមមាន៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

-ការតភ្ជាប់នឹងខ្សែច្រវ៉ាក់ផលិតកម្ម និងខ្សែច្រវាក់តម្លៃតំបន់និងសកល

ផលិតកម្មនៅក្នុងស្រុក និងស្ថិតក្នុងវិសាលភាពទូលំទូលាយ គ្មានព្រំដែននៃបច្ចេកវិទ្យាឌីជីថល និងសម្របបាន តាមនិន្ន្នាការសកលភាហូបនីយកម្ម តាមរយៈការតភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកល។ ជាពិសេស ការតភ្ជាប់សហគ្រាសធុនតូច និងមធ្យម (SMEs) ក្នុងខ្សែច្រវ៉ាក់ផលិតកម្មតំបន់ និងសកល ត្រូវបានរំពឹងថា នឹងក្លាយជាមូលដ្ឋានដ៏រឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ច។

-ការជំរុញសកម្មភាពពាណិជ្ជកម្ម និងធុរកិច្ច

ប្រសិទ្ធភាពនៃប្រតិបត្តិការទិញ-លក់ទំនិញ និងសេវាជាពិសេសពា​ណិ​ជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការទូទាត់ កាន់តែងាយស្រួលនិងរហ័ស គួបផ្សំ និងការដឹកជញ្ជូនលឿន និងមានតំលៃសមរម្យ នឹងត្រូវបានលើកកម្ពស់។ បន្ថែមលើនេះ ការគ្រប់គ្រងអាជីវកម្មនិងពាណិជ្ជកម្ម និងកាន់តែមានប្រសិទ្ធភាពដោយសារ ការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល បូកផ្សំនិងកម្លាំងពលកម្មប្រកបដោយជំនាញ។

ជាមួយគ្នានេះ ការរៀបចំពិព័រណ៍តាមប្រព័ន្ធអេឡិចត្រូនិក និងការរៀបចំថ្នាល សំរាប់ដាក់លក់ និងផ្សព្វផ្សាយផលិតផល ដើម្បីជំរុញការនាំចេញនិងការផ្សារភ្ជាប់ ទីផ្សារឲ្យដល់អតិថិជនចុងក្រោយ ក៏អាចប្រព្រឹត្តទៅបានតាមបច្ចេកវិទ្យាឌីជីថល។

-ការបង្កើតការងារជំនាញនិងការវិនិយោគ

ការងារនិងកម្រិតជំនាញត្រូវបានរំពឹងថា នឹងកើនឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ តាមរយៈយន្តការរដ្ឋតួយ៉ាង កម្មវិធីបណ្ដុះបណ្ដា​លវិជ្ជាជីវៈវិជ្ជាជីវៈ និងការបណ្ដុះបណ្ដាលជំនាញបន្ថែម ដល់វិស័យឯកជនជាមួយគ្នានេះ ការលើកកម្ពស់សហគ្រិនភាព និងនវានុវត្តន៍និងរួមចំណែកក្នុងការបង្កើតរូបគេថ្មី និងការទៀតឃើញការវិនិយោគនៅក្នុងស្រុក និងក្រៅស្រុកនៅក្នុងវិស័យ ICT។

-ការបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ

សម្រាប់វិស័យសាធារណៈ ការផ្ដល់សេវាសាធារណៈ ត្រូវបានរំពឹងថា នឹងមានប្រសិទ្ធភាព កាន់តែប្រសើរនិងតម្លាភាពកាន់តែខ្ពស់ តាមរយៈការទទួលយកផ្នត់គំនិតឌីជីថល និងការលើកកម្ពស់សមត្ថភាព ក្នុងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

និន្នាការនេះ ក៏បានបង្កើតឱកាស សម្រាប់ការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ នៅក្នុងវិស័យប្រពៃណី រួមទាំងវិស័យសេដ្ឋកិច្ច សង្គម និងសន្តិសុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here