សម្តេចតេជោនឹងអញ្ជើញសម្ភោធផ្លូវជាតិលេខ៣នៅដើមឆ្នាំ២០២២ខណៈការបំពាក់កាមេរ៉ា១០កន្លែងបញ្ចប់ចុងឆ្នាំនេះ

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញជាអធិតបីក្នុងពិធីសម្ភោធឲ្យប្រើប្រាស់ ផ្លូវជាតិលេខ៣នៅដើមឆ្នាំ២០២២ខាងមុខនេះ ខណៈក្រុមការងារបច្ចេកទេស កំពុងរៀបចំបំពាក់កាមេរ៉ា១០កន្លែងនៅលើផ្លូវនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចពិភាក្សាស្តីពីវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមផ្នែកបច្ចេ​កទេសលើការដំឡើងកាមេរ៉ា ចាប់ល្បឿនដប់ទីតាំង និងជញ្ជីងស្វ័យប្រវត្តិពីរទីតាំងនៅលើផ្លូវជាតិលេខ៣ ត្រូវបានពិភាក្សារកដំណោះដោះស្រាយ ដើម្បីធានាបញ្ចប់ការងារទាំងស្រុង ឱ្យបានត្រឹមចុងឆ្នាំ២០២១ ខាងមុននេះផងដែរ។

លោកហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធាណៈ និង លោកណៃ ចំណង់ ប្រធានអង្គភាពអនុវត្តគម្រោងធ្វើ ឱ្យ​ប្រសើរឡើងផ្លូវជាតិលេខ៣ និងមន្រ្តីពាក់ព័ន្ឋចូលរួមអង្គប្រជុំ បានលើកឡើងពីវឌ្ឍភាព ដូចជាការបំពាក់សម្ភារបរិក្ខារូបវ័ន្ត ឱ្យរួចស្រេចទាំងស្រុង បញ្ហាប្រឈម និងដំណោះស្រាយ លើការងារដែលនៅសេសសល់ និងផ្នែកបច្ចេកទេស ព្រមទាំងយន្តការគ្រប់គ្រង លើបញ្ហាបច្ចេកទេសក្នុងអនុវត្តពេលដាក់ដំណើរការ។

គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ គ្រោងនឹងដាក់សម្ភោធឱ្យប្រើប្រាស់ផ្លូវការនៅដើមឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ហើយមានបំពាក់កាមេរ៉ាចាប់ល្បឿនដប់ទីតាំង និងជញ្ជីងស្វ័យប្រវត្តិពីរទីតាំង ជាគម្រោងបច្ចេកវិទ្យាទំនើបដំបូង ដែលដាក់ឱ្យប្រើប្រាស់លើផ្លូវជាតិ និងជាយន្តការត្រួតពិនិត្យ សុវត្ថិភាពចរាចរណ៍ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយការខូចខាតផ្លូវសាធារណៈ ដែលនាំឱ្យខាតបង់ថវិការជាតិ និងប៉ះពាល់ដល់អាយុជីវិតអ្នកធ្វើដំណើរផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here